ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥

ថៃ ឈានទៅរកការបង្កើត រោងចក្រផលិតអាគុយរថយន្តអគ្គិសនីធំជាងគេក្នុងតំបន់អាស៊ាន

១៣ ធ្នូ ២០២១ | សេដ្ឋកិច្ច

 

រោងចក្រផលិតថ្មលីចូមអ៊ីយ៉ុង ត្រូវបានសាងសង់នៅលើដីប្រហែល ១៤ហិកតា នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតប្រទេសថៃ ដែលមានសក្តានុពលពង្រីកខ្លួនដល់ទៅ ១០ដង ខណៈសមត្ថភាពផលិតរបស់វា ក៏អាចត្រូវបានបង្កើនដល់ ៥០ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលជាប្រភេទធំជាងគេក្នុងតំបន់អាស៊ាន។

 


រោងចក្រថ្ម ដែលដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Energy Absolute ហៅកាត់ថា EA មានទីតាំងនៅក្នុងតំបន់ ដែលរៀបចំសម្រាប់សម្រួលការវិនិយោគបន្ថែមទៀត នៅក្នុងអាជីវកម្មដែលពាក់ព័ន្ធនៅក្នុងឧស្សាហកម្មទម្រង់អក្សរ S ថ្មីរបស់ប្រទេសថៃ។


នាយកប្រតិបត្តិនៃក្រុមហ៊ុន EA បាននិយាយថា រោងចក្រនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការផលិតរថយន្តអគ្គិសនី ត្រូវចាត់វិធានការទាក់ទងនឹងការទទួលយកថាមពលកកើតឡើងវិញ និងការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។


លើសពីនេះ រោងចក្រនេះត្រូវបានរចនាឡើងយ៉ាងបត់បែន និងអនុញ្ញាតឱ្យមានការធ្វើឱ្យប្រសើរឡើងនាពេលអនាគត និងការកែសម្រួលនីតិវិធីផលិតកម្ម ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្ម។


ឥឡូវនេះ រោងចក្រ ផលិតប្រភេទថ្មលីចូមអ៊ីយ៉ុង ដែលមានទម្ងន់ស្រាល ប៉ុន្តែផ្តល់ឱ្យថាមពលថ្មប្រើបានយូរ និងគាំទ្រការសាកថ្មលឿនសម្រាប់រថយន្តអគ្គិសនីដែលមានទំហំធំ។


យ៉ាងណាមិញ ការសាកថ្មលឿនអាចបញ្ចប់ក្នុងរយៈពេល ១៥នាទី ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់ប្រើប្រាស់ជាមួយរថយន្តអគ្គិសនីពាណិជ្ជកម្មធំៗ រួមមានរថយន្តអគ្គិសនី រថយន្តដឹកទំនិញ រថយន្តក្រុង និងទូកដឹកអ្នកដំណើរ។


ជាឧទាហរណ៍ជាក់ស្តែង អាគុយលីចូមអ៊ីយ៉ុង ១ជីហ្គាវ៉ាត់ អាចផ្តល់ថាមពលដល់ឡានក្រុងដឹកអ្នកដំណើរអគ្គិសនីឱ្យរត់បានចម្ងាយ ២៤០គីឡូម៉ែត្រក្នុងមួយបន្ទុក ហើយជាមួយនឹងសមត្ថភាពផលិតដំបូងរបស់រោងចក្រ វាអាចបម្រើដល់រថយន្តក្រុងដឹកអ្នកដំណើរអគ្គិសនីបានរហូតដល់ ៤១៦០គ្រឿងក្នុងមួយឆ្នាំ។


ជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរអគ្គិសនីចំនួន ៤១៦០ ដែលដំណើរការដោយថាមពលដែលផ្គត់ផ្គង់ដោយអាគុយលីចូមអ៊ីយ៉ុង វាត្រូវបានគេប៉ាន់ប្រមាណថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នឹងត្រូវកាត់បន្ថយចំនួន ៩ម៉ីនតោនក្នុងមួយឆ្នាំ។


សូមរម្លឹកដែរថា ការអភិវឌ្ឍន៍វិស័យរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ចាប់ផ្តើមមានសន្ទុះជាបណ្តើរៗហើយ ដោយរដ្ឋ និងឯកជន ចាប់ផ្តើមធ្វើការងាររបស់ខ្លួន ក្នុង

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025