ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សិប្បកម្មកែច្នៃកន្ទេលចចូតធ្វើដោយដៃ កំពុងតែមានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក និងក្រៅស្រុក

២៧ ​វិច្ឆិកា ២០២១ | សេដ្ឋកិច្ច


បើតាមការឲ្យដឹងពីម្ចាស់សិប្បកម្មកែច្នៃកន្ទេលចចូត និង គ្រឿងអលង្ការធ្វើចេញពីសូត្រ បានឲ្យដឹងថា សិប្បកម្មដែលមានការកែច្នៃដោយដៃ បច្ចុប្បន្នកំពុងតែមានការពេញនិយមគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក និងក្រៅស្រុក ដែលពួកគាត់ពេញចិត្ត និងនិយមប្រើប្រាស់ផលិតផលនេះ។ ហើយឃើញថា សិប្បកម្មនេះកំពុងតែចូលរួមចំនែកសំខាន់នៅក្នុងការជួយទៅដល់ជនពិការផងដែល។


សិប្បកម្មមេត្រីមានផលិតផលដូចជាកាបូប គ្រប់ប្រភេទ កន្សែងបង់ក ក្រមា គ្រឿងអលង្ការ   ដោយប្រើប្រាស់វត្ថុធាតុដើមរួមមាន ចចូត ស្លឹករំចេក ក្រណាត់កប្បាស និងសូត្រប្រណីតខ្មែរ។ ក្នុងចំណោមនោះ ផលិតផលដែលលក់ដាច់ជាងគេគឺ ផលិតផលចចូតព្រោះវាជាការរចនាម៉ូតថ្មីប្លែកសម្រាប់ប្រទេសយើង ប្រើជាមួយក្រណាត់កប្បាស ព្រមជាមួយគុណភាពតែមួយគ្មានពីរ ។ ជាពិសេសវត្ថុធាតុដើមមាននៅក្នុងស្រុកទាំងអស់ យកមកពីខេត្តស្វាយរៀង សៀមរាប និងខេត្តតាកែវ ដោយក្នុងការបូបមួយមានតម្លៃ៥ដុល្លា រហូតដល់៨០ ទៅ៩០ដុល្លា ឡើងទៅដោយអាស្រ័យទៅតាមផលិតផលនីមួយៗ។ 

 


សិប្បកម្មមេត្រី ត្រូវបានបង្កើតកាលពីខែវិច្ឆិកាឆ្នាំ ២០២០ ក្នុងអំឡុងពេលកូវីដ១៩ មូលហេតុដែលសម្រេចបង្កើតក្នុងអំឡុងពេលវិបត្តិនេះគឺដោយសារសិប្បកម្មមេត្រីមានគោលដៅផ្សព្វផ្សាយនិងចែកចាយផលិតផលដែលផលិតពីស្រ្តីពិការពីអង្គការ “មូលនិធិស្រ្តីដើម្បីស្រ្តី” ដើម្បីរកចំណូលផ្គត់ផ្គង់ដល់អ្នកផលិតទាំងអស់នោះ ក្នុងអំឡុងពេលដ៏លំបាកទូទាំងសកលលោក។ សិប្បកម្មមេត្រីសម្លឹងឃើញថា ទីផ្សារអេឡិចត្រូនិក ពិតជាអាចជួយសម្រួលនិងរកចំណូលដល់ពួកគាត់ដែលជាស្រ្តីពិការភាពបានយ៉ាងពិតប្រាកដ។

 


សូមជម្រាបជូនថា សិប្បកម្មមេត្រី ទទួកបានជំនួយក្រោមការឧបត្ថម្ភរបស់សហគ្រិនខ្មែរ Khmer Enterprise (KE) ក្នុងគម្រោងជួយដល់សិប្បកម្មតូចៗក្រោមការឧបត្ថម្ភធំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាជំនួយរបស់រាជរដ្ឋាភិបាល ។

 

 

អត្ថបទ: ថុន សុកេតុមាលា  រូបភាព អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024