ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

ជិតដល់ថ្ងៃសម្រាល កុល ដាវី ទើបទទួលស្គាល់ថាមានផ្ទៃពោះកូនស្រី ! 

២៨ តុលា ២០២១ | កម្សាន្ដ



ក្រោយផ្លោះធ្លោយក្នុងការយកកូនដំបូង បានធ្វើឱ្យតារាសម្តែង កុល ដាវី សម្រេចចិត្តបោះបង់ការងារសិល្បៈ និង ការងាររកស៊ីចោល ដើម្បីមានពេលថែទាំសុខភាពក្នុងការមានកូនជាលើកទី ២ ហើយស្រាប់តែជិតដល់ពេលសម្រាលទៅហើយទើបនាងទទួលស្គាល់ថាខ្លួនមានកូនស្រី ។  


ជិតដល់ថ្ងៃសម្រាលកូនហើយ តារាសម្តែង កុល ដាវី ទើបតែទទួលស្គាល់ថា ខ្លួនកំពុងពរពោះកូនស្រី ដូច្នេះហើយទើបនាងមិនទទួលការងារអ្វីទាំងអស់ សូម្បីតែការងាររកស៊ី នាងបានផ្តាច់ខ្លួនឆ្ងាយមិនខ្វាយខ្វល់អ្វីឡើយ ។ 

 


តារាសម្តែងសិចស៊ីរូបនេះធ្លាប់ផ្លោះធ្លោយម្តងរួចមកហើយក្នុងការយកកូនទី ១ កាលពីឆ្នាំមុនដោយសារ ពេលនោះនាងខំប្រឹងធ្វើការខ្លាំង និងមិនខ្វល់ពីសុខភាព រហូតធ្វើឱ្យនាងមានវិប្បដិសារីក្នុងជីវិត តែទោះជាយ៉ាងនេះក្តី កុល ដាវី នៅតែខំប្រឹង និងបន្តយកកូនទី ២ ជាបន្តទៀត ដោយបានទៅជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញក្នុងការយកកូន ពីព្រោះនាងមានអាយុច្រើន និងមិនអាចបណ្តោយពេលវេលា តទៅមុខទៀតបានទេ ។    

 


កុល ដាវី ទើបតែទទួលស្គាល់ថា នាងកំពុងពរពោះកូនស្រី ក្រោយពីទទួលបានការថែទាំ និង ពិភាក្សា ពីគ្រូពេទ្យជំនាញនៅក្នុងមន្ទីរពេទ្យឯកជនមួយ ពេលនេះនាងសុំសម្រាកពីការងារសិល្បៈ និង ការងាររកស៊ីទាំងអស់ សុំដូរមកវិញត្រឹមតែកូនស្រីខ្លួនមានសុខភាពល្អ គឺគ្រប់គ្រាន់ហើយ ។

 


កុល ដាវី មានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានកូនស្រី   ដោយនាងបានសំរាកពីការងារសិល្បះ និង ការងាររកសុីលក់ដូរទាំងអស់ សុំដូរមកវិញត្រឹមតែកូនស្រីរបស់ម៉ាក់និងប៉ា មានសុខភាពល្អគឺគ្រប់គ្រាន់ហើយ

 


តារាសម្តែង កុល ដាវី កំពុងសំងំថែទាំសុខភាពយ៉ាងពិសេសក្រោយពីទទួលបានការណែនាំ ពីគ្រូពេទ្យជំនាញ ក្នុងគោលបំណងយកកូនទី ២ ជាបន្តទៀតក្រោយពីមានការផ្លោះធ្លោយក្នុងការយក កូនដំបូង៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025