ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥

ប្រមូលផ្តុំតួធំៗ ល្បីៗ ពីចំណងដៃរឿងភាគថៃថ្មីរបស់ភីអិនអិន នៅក្នុងរឿង «ល្បិចស្នេហ៍រយពាន់»

២២ តុលា ២០២១ | កម្សាន្ដ


ពិតជា ទាក់ទាញ ទៀត ហើយ សម្រាប់ ទស្សនិកជន ដែល និយម ចូលចិត្តទស្សនាខ្សែ ភាពយន្ត  ភាគ លើ កញ្ចក់ទូរទស្សន៍ PNN ដោយ រឿងថ្មីកំពុង ចាក់ ផ្សាយគឺរឿង”ល្បិចស្នេហ៍រយពាន់” ប្រជុំដោយ តួធំៗ និង ល្បីៗ។

 


ការទន្ទឹងរង់ចាំនូវចំណងដៃរឿងភាគថ្មីមួយរឿងទៀត របស់ស្ថានីយទូរទស្សន៍ភីអិនអិន បានមកដល់ហើយ សម្រាប់ ចុងខែតុលា ឆ្នាំ ២០២១ នេះ។ នោះគឺ រឿង «ល្បិចស្នេហ៍រយពាន់» ដែលជាខ្សែភាពយន្តភាគថៃថ្មី ប្រមូលផ្តុំទៅដោយតារាសម្តែងជួរមុខល្បីៗ ដូចជា ៖ Bella Ranee Campen , Pope Thanawat Wattanaputi , Wawwa Nichari Chokprajakchat , Bua Nalinthip Sakulongumpai , Phet Thakrit Tawanpong, Jackie Jacqueline Muench, Namfon Sueangsuda Lawanprasert, Mint Nawinda Bertotti ។ 

 


និងវត្តមានតារាល្បីៗជាច្រើននាក់ទៀត។ “ល្បិចស្នេហ៍រយពាន់” គឺជាសាច់រឿងដែលបង្ហាញពីចំណងស្នេហាត្រីកោណ ពីមួយទៅមួយ ល្បិចរាប់រយជំពូក រហូតធ្វើឲ្យតួអង្គម្នាក់ត្រូវប្រឈមមុខនឹងរឿងស្នេហា។ ក្នុងនោះ ទស្សនិកជន នឹងបានទស្សនាសាច់រឿង ដ៏ល្អមើលមួយនេះ ដែលបានបង្ហាញពីភាពក្លាហានរបស់ភរិយាជាប្រពន្ធ ត្រូវរស់នៅដោយភាពរឹងមាំ មានម្ចាស់ការលើខ្លួនឯង។ ទោះគ្មានមនុស្សប្រុសជាអ្នកជួយ ក៏នៅតែបន្តជីវិតការងារទៅមុខទៀត។ 

 


ភីឆា ជានារីម្នាក់ក្នុងលំដាប់អភិជន និងមានមុខងារធំនៅក្នុងក្រុមហ៊ុនមុខជំនួញមួយ។ស្វាមីរបស់ភីឆា ជាមនុស្សព្រាននារី ចូលចិត្តក្បត់ប្រពន្ធលួចលាក់មានស្រីនៅខាងក្រៅដែលនេះតែងតែធ្វើឲ្យភីឆានាងមានអារម្មណ៍មិនល្អ នៅក្នុងចំណងអាពាហ៍ពិពាហ៍មួយនេះ។ នាងបានទុកឱកាស ឲ្យស្វាមីជើងល្អនេះ កែខ្លួន ប៉ុន្តែផ្ទុយទៅវិញ នាងកាន់តែឈឺចាប់លើសដើម ដោយសារតែការផិតក្បត់។

 

 

ពេលនេះ នៅពេលដែលអ្វីៗមិនអាចនៅប្រសើរឡើងហើយនោះ ភីឆា ក៏បានសម្រេចចិត្តច្បាស់ ព្រមលែងលះស្វាមី ដោយមានរ៉៉ាមីន ជាមេធាវីកំលោះនៅជួយដោះស្រាយក្នុងរឿងក្តីនេះ។

 


ដោយសារតែការទំនាក់ទំនង និងចេះយល់ចិត្ត និងការអាណិតអាសូរចំពោះភីឆា រ៉ាមីន ក៏មានចិត្តស្រឡាញ់ទៅលើនាាង ហើយព្យាយាមការពារនាងពីរឿងក្តីជាមួយស្វាមី។ ទំនាក់ទំនង កូនក្តី និងមេធាវី ក៏ក្លាយជាស្នេហា ប៉ុន្តែស្នេហាមួយនោះ គឺពោរពេញដោយការឈា្ននីស ប្រកួតប្រជែង ដាក់គ្នាយ៉ាងពិសពុល។ សូមកុំភ្លេចរង់ទស្សនាខ្សែភាពយន្តភាគថ្មី រឿង «ល្បិចស្នេហ៍រយពាន់ »ដែលកំពុងចាក់ ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន  ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕

 

 

អត្ថបទ និង រូបភាព៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025