ថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥

Jessie J បង្ហើបពីការ​ទទួល​ការ​វះកាត់​ព្យាបាលមហារីក​សុដន់

២៥ មិថុនា ២០២៥ | កម្សាន្ដ

 

 

 

តារា​ចម្រៀង​ម្ចាស់បទ “Price Tag” Jessie J បានបង្ហោះសារ​​លើ​បណ្ដាញ​សង្គម Instagram ​កាលពីថ្ងៃទី២៣ ខែមិថុនា ដោយបង្ហើបថា នាង​ទើបតែបានទទួល​ការ​វះកាត់ដំបូងដើម្បីព្យាបាលជំងឺ​មហារីក​សុដន់។

 

 

នៅក្នុង Caption ​អម​ជាមួយ​វីដេអូ​នោះ តារាចម្រៀងវ័យ ៣៧ឆ្នាំ​បាន​សរសេរ​ថា៖ "ការ​បង្ហោះ​នេះ​គឺ​ជាការបង្ហាញដ៏ស្មោះត្រង់ពីស្ថានភាពខ្ញុំ​ក្នុង​រយៈ​ពេល ៤៨ ម៉ោង​ចុង​ក្រោយ​។ ខ្ញុំ​នឹងបន្តចែករំលែក​អ្នកទាំងអស់គ្នាទៀតពីដំណើរការ​ល្អ និងការ​លំបាក​នៃ​​ការព្យាបាលដែល​ខ្ញុំ​ឆ្លងកាត់"។ នៅក្នុងវីដេអូមួយ នាងបាននិយាយថា នាងបានរង់ចាំ ៦ ម៉ោងកន្លះនៅក្នុងមន្ទីរពេទ្យសម្រាប់ការវះកាត់។

 

 

តារាចម្រៀងដែលមានឈ្មោះពេញថា Jessica Ellen Cornish បានប្រកាសថានាងត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកសុដន់ តាមរយៈវីដេអូមួយដែលនាងបានបង្ហោះនៅលើ Instagram កាលពីថ្ងៃទី ៤ ខែមិថុនា។

 

 

កាល​ពី​ថ្ងៃ​ទី ១៥ ខែ​មិថុនា នាង​បាន​បន្ត​សម្តែង​បទ​ចម្រៀងល្បីៗរបស់នាងដូចជាបទ "Price Tag" និង "Domino" នៅក្នុងកម្មវិធីប្រគំតន្ត្រីធំប្រចាំឆ្នាំរបស់អង់គ្លេសគឺ Capital's Summertime Ball នៅពហុ​កីឡដ្ឋាន Wembley។

 

 

នៅចំពោះមុខទស្សនិកជនជាច្រើនក្នុងកម្មវិធីនោះ Jessie J បានបង្ហើបថានេះគឺជាការសម្ដែងចុងក្រោយរបស់នាង មុននឹងចាប់ផ្ដើមការតស៊ូជាមួយជំងឺមហារីក។

 

 

ព័ត៌មាននៃជំងឺមហារីកនេះបានលេចឡើងរយៈពេល២ឆ្នាំបន្ទាប់កាលពីឆ្នាំ ២០២៣ Jessie J បានសម្រាលបានកូនប្រុសម្នាក់ ដែលជាកូនដំបូងរបស់នាងជាមួយនឹងអ្នកលេងបាល់បោះ Chanan Colman ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025