ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

Nicki Minaj ត្រូវអ្នកនយោបាយអង់គ្លេសពន្លះក្រោយបង្ហោះរិះគន់វ៉ាក់សាំងកូវីដ

១៨ កញ្ញា ២០២១ | កម្សាន្ដ

 

ស្របពេលពិភពលោកផ្ដោតការចាប់អារម្មណ៍នឹងកម្មវិធី Met Gala តារារ៉េប Nicki Minaj បែរបង្ហោះសារប្រាប់ពីហេតុផលដែលមិនបានចូលរួម គឺដោយសារតែនាងមិនចង់ចាក់វ៉ាក់សាំង ដែលសារនេះបានក្លាយជាប្រធានបទក្ដៅគគុកមួយ។


តារារ៉េប Nicki Minaj (នីកគី មីណាច) រងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនយោបាយអង់គ្លេស ក្រោយពីរូបនាងបានបង្ហោះសារទាក់ទងនឹងការតម្រូវឲ្យមានការចាក់វ៉ាក់សាំងដើម្បីអាចចូលរួមក្នុងកម្មវិធី Met Gala បាន។

 


តារារ៉េបវ័យ៣៨ឆ្នាំរូបនេះ បាននិយាយថាប្រសិនបើរូបនាងត្រូវចាក់វ៉ាក់សាំងមែន គឺមិនមែនដើម្បីចូលរួមកម្មវិធី Met Gala នោះទេ ប៉ុន្តែគឺនៅពេលដែលរូបនាងមានការស្រាវជ្រាវគ្រប់គ្រាន់លើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

 


សារមួយនេះ Nicki Minaj ចង់បានន័យថារូបនាងគឺនៅមិនទាន់ទុកចិត្តលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នៅឡើយទេ ហើយនាងបានលើកឡើងពីបញ្ហាកើតមានលើមិត្តភក្តិរបស់បងប្អូននាង ដែលកើតមានអាការៈហើមពងស្វាសក្រោយពីចាក់វ៉ាក់សាំង និងឈានដល់ថ្នាក់ត្រូវរំសាយពិធីមង្គលការរបស់ខ្លួនថែមទៀតផង។

 


ការបង្ហោះសាររបស់ Nicki Minaj ត្រូវបានលោក Chris Whitty (គ្រីស្ត វីតធី) ប្រធានផ្នែកវេជ្ជសាស្ត្រអង់គ្លេស លើកឡើងថា រូបនាងដឹងខ្លួនថាអ្វីដែលខ្លួនបាននិយាយជារឿងមិនពិត ប៉ុន្តែនៅតែនិយាយវាទៀត ដែលនេះគឺជារឿងដ៏គួរឲ្យអាម៉ាសមួយ។

 

 

ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson (បូរីស ចនស៊ុន) ក៏បាននិយាយចំអកចំពោះពាក្យសម្ដីរបស់ Nicki Minaj (នីកគី មីណាច) ផងដែរ។ ការបញ្ចេញមតិរបស់ Nicki Minaj (នីកគី មីណាច) ក៏ទទួលបានការចាប់ចិត្តពីបណ្ដាសារព័ត៌មានអាមេរិកផងដែរ ៕

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025