ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥

ភ្លើងឆេះព្រៃនៅប្រទេសអេស្ប៉ាញឈានចូលដល់ថ្ងៃទី៦

១៤ កញ្ញា ២០២១ | ព័ត៌មានអន្តរជាតិ


ក្រុមការងារទទួលបន្ទុកកិច្ចការគ្រាអាសន្នរបស់ប្រទេសអេស្ប៉ាញ កំពុងបន្តពន្លត់ភ្លើងព្រៃ ខណៈភ្លើងនៅតែបន្តរាលដាលនៅក្នុងប្រទេសអេស្ប៉ាញឈានចូលដល់ថ្ងៃទី៦គិតត្រឹមថ្ងៃច័ន្ទ(១៣កញ្ញា)។

 

 

 

 

 

 

ភ្លើងព្រៃឆាបឆេះរាលដាលយ៉ាងសន្ធោរសន្ធៅនៅលើភ្នំ ដែលគេអាចមើលឃើញអណ្តាតភ្លើងពីចម្ងាយជាច្រើនគីឡូម៉ែត្រ។ ស្របគ្នាពលរដ្ឋនៅ ក្នុងតំបន់ជាច្រើនត្រូវជម្លៀសដើម្បីសុវត្ថិភាពដោយសារភ្លើងព្រៃឆាបឆេះរាលដាលខ្លាំង។

 

 

នាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ លោកប៉េត្រូ សាន់ឆេស (Pedro Sanchez) បានប្រកាសដាក់ពង្រាយក្រុមយោធាកិច្ចការបន្ទាន់ដើម្បីជួយដោះស្រាយបញ្ហាភ្លើងឆាបឆេះព្រៃ ។ ក្នុងបណ្តាញទំនាក់ទំនងសង្គមអនឡាញធ្វីតធ័រ នាយករដ្ឋមន្ត្រីរូបនេះថ្លែងថា«យើងនឹងបំពេញការងារមិនសម្រាកដើម្បីពន្លត់ភ្លើងព្រៃដែលកំពុងបំផ្លិចបំផ្លាញព្រៃឈើនៅក្នុងខេត្តម៉ាឡាហ្គាMalaga»។

 

 

ភ្លើងព្រៃឆាបឆេះរាលដាលលើផ្ទៃដីច្រើនជាង៦,០០០ហិចតា ។ យោងសេចក្តីប្រកាសពីក្រសួងបរិស្ថានប្រទេសអេស្ប៉ាញ។

 

ក្នុងប្រតិបត្តិការពន្លត់ភ្លើងព្រៃអាជ្ញាធរអោយដឹងថា មានការចូលរួមពីក្រុមអ្នកជំនាញពន្លត់អគ្គីភ័យចំនួន៣៦៥នាក់ យន្តហោះ៤១គ្រឿង និងរថយន្ត២៥គ្រឿង។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025