ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី៣០ ខែមិថុនា ឆ្នាំ២០២៥
ខ្សែភាពយន្តភាគថៃថ្មីមួយទៀតហើយកំពុងអង្រួនអារម្មណ៍ទស្សនិកជនលើកញ្ចក់ទូរទស្សន៍ PNN នោះគឺរឿង”គុជនាគភ្លើយ ដែលជាភាពយន្តទម្លាយអាថ៌កំបាំងក្រុមអ្នកលេងជំនួញសង្គមងងឹត ប៉ះប៉ូលីសសម្ងាត់ដៃឆៅ។
ខ្សែភាពយន្តភាគថៃថ្មីសន្លាងមួយទៀតគឺរឿង”គុជនាគភ្លើង” កំពុងអង្រួមអារម្មណ៍ទស្សនិកជន ដែលខ្សែភាពយន្តភាគដ៏ជក់ចិត្តមួយនេះកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN។«គុជនាគភ្លើង» គឺសាច់រឿងដែលផ្តើមចេញពីត្រកូលអភិជនដែលមានមុខជំនួញក្នុងសង្គមងងឹតដ៏ធំមួយ ហើយពោរពេញដោយឥទ្ធពិលខ្លាំងនៅក្នុងស្រុក។
អ្នកណាៗ ក៏មិនងាយនឹងអាចកម្ចាត់កូននាគមួយក្បាលនេះចេញបានដែរ នោះគឺ បុរសសង្ហា ចិត្តធ្ងន់ រ៉េ ដែលត្រូវជាកូនប្រុសចិញ្ចឹមរបស់បុរសអភិជន អ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ ដែលប្រកបរបរជំនួញជួញដូរគ្រឿនញៀន។
រ៉េ និងលីនជូ បានស្រឡាញ់គ្នាលើសពីបងប្អូន ដែលពួកគេបានមានចិត្តឲ្យគ្នាទៅវិញទៅមក ប៉ុន្តែឪពុករបស់រ៉េ ចង់បានត្រឹមតែឲ្យរ៉េជួយមើលថែកូនស្រីខ្លួនក្នុងឋានៈជាបងប្រុសតែប៉ុណ្ណោះ។
មួយរយៈក្រោយមក ការរកសុីគ្រឿងញៀនរបស់អាឡាន ក៏មានដៃគូប្រកួតប្រជែង ដែលនេះតម្រូវឲ្យរ៉េចេញមុខដោះស្រាយបញ្ហាទាំងអស់នោះ។ ថាយ ដែលជាប៉ូលីសសម្ងាត់ទទួលបន្ទុកខាងកម្ចាត់ជំនួញគ្រឿងញៀន បានបន្លំខ្លួនចូលធ្វើជាបក្សពួករបស់រ៉េ ហើយពេលនោះ និស្ស័យស្នេហ៍របស់គេក៏មានចំពោះលីនជូ ដែលត្រូវជាបងប្អូនរបស់រ៉េតែម្តង។
ទំនាក់ទំនង ថាយ រ៉េ និងលីនជូ ក្លាយជាស្នេហាត្រីកោណ ដែលបានបង្កជម្លោះជាច្រើនរឿង រហូតដល់មានការបាញ់ប្រហារគ្នាទៅវិញទៅមក។ រឿងនេះដែរ ក៏មានតួអង្គធំៗ ដែលសម្តែងដោយ Wawwa Nichari Chokprajakchat សម្តែងជាតួអង្គ លីនជូ, Puen Khanin Chobpradit សម្តែងជាតួអង្គ រ៉េ , Apo Nattawin Wattanagitiphat សម្តែងជាតួអង្គ ថាយ និងមានតារាសម្តែងល្បីៗជាច្រើននាក់ទៀត។
សូមរង់ចាំទស្សនារឿង« គុជនាគភ្លើង» ដែលកំពុងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ៕
អត្ថបទ និងរូបភាព៖ PNN