ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៧ ខែមិថុនា ឆ្នាំ២០២៥
ក្រុមពន្លត់អគ្គីភ័យ បានប្រឹងប្រែងរួមគ្នាពន្លត់ភ្លើងព្រៃនៅតំបន់ភាគខាងត្បូងប្រទេស Turkey (ទួគី) ខណៈភ្លើងព្រៃនៅតែបន្តឆាបឆេះរាលដាលឈានចូលដល់ថ្ងៃទី៦ហើយនៅថ្ងៃច័ន្ទ(២សីហា)។ ស្របគ្នាតួលេខមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃបានកើនឡើងដល់៨នាក់។ ជាមួយគ្នា ក្រុមពន្លត់ភ្លើងព្រៃ មកពីប្រទេសSpain (អេស្ប៉ាញ) និងប្រទេសCroatia (ក្រូអាត) នឹងមកជួយក្នុងប្រតិបត្តិការពន្លត់ភ្លើងព្រៃនៅប្រទេសទួគី។
ក្នុងចំណោមភ្លើងព្រៃ១២៩កន្លែង មាន១២២កន្លែង ស្ថិតនៅក្រោមការគ្រប់គ្រងបានមកដល់ពេលនេះ។ យោងអាជ្ញាធរនៃប្រទេសទួគី ។
មានមនុស្សយ៉ាងតិច២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅថ្ងៃ(១សីហា) ចំណែកមនុស្ស១០នាក់ផ្សេងទៀតរងរបួសហើយទទួលបានការព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។
តំបន់ខ្លះ ភ្លើងព្រៃនៅតែមានស្ថានភាពឆាបឆេះរាលដាលធ្ងន់ធ្ងរនៅឡើយ ដែលធ្វើអោយអាជ្ញាធរជម្លៀសពលរដ្ឋក្នុងតំបន់ និងពលរដ្ឋចេញពីសណ្ឋាគារផងដែរ។
ប្រែសម្រួល៖ណាវ័ន្ត