ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

ថ្ងៃសម្រាលកូន ឆុំ វត្តី តែងខ្លួនឡើង Cute ស្វាគមន៍សមាជិកថ្មី !

១០ កក្កដា ២០២១ | កម្សាន្ដ

តារាសម្តែងអ្នកនាង ឆុំ វត្តី បានសម្រាលបុត្រប្រកបដោយសុវត្ថិភាពហើយកាលពីពេលថ្មីៗ ដោយនាងបានតុបតែងខ្លួនយ៉ាងទាក់ទាញទៀតផងសម្រាប់សមាជិកដំបូងរបស់ខ្លួន ។   

 

 

ទោះបីជាកំពុងឈឺពោះត្រៀមនឹងសម្រាលកូនក្តី តែតារាសម្តែង ឆុំ វត្តី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដើម្បីជាកម្លាំងចិត្តសម្រាប់ខ្លួនឯង និងការទទួលស្វាគមន៍សមាជិកថ្មី ។ 

 


ក្រោយពរពោះអស់ពេលជាង ៩ ខែ ពេលនេះតារាសម្តែង ឆុំ វត្តី បានឃើញមុខកូនស្រីជាទីស្រឡាញ់ហើយ ដោយនាងបានសម្រាលកូនប្រកបដោយសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យឯកជនមួយកាលពីពេលថ្មីៗ ។

 


មុនពេលសម្រាលកូនតារាសម្តែង ឆុំ វត្តី បានថតរូបភាពស្អាតៗជាច្រើន ទាំងឈុត បង្ហាញក្បាលពោះដូចជាតារាបរទស ដើម្បីទុកជាអនុស្សាវរីយ៍ មិនថាទៅដល់កន្លែងថា នាងតែងតែចំណាយពេលវេលាថតរូបមិនដែលខាន សូម្បីតែនៅមុនពេលឡើងគ្រែដើម្បីសម្រាលកូនក៏ តារាសម្តែងរូបនេះបានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត សមជាអ្នកម្តាយសម័យថ្មី មើលទៅនាងពិតជាក្លាហានខ្លាំងណាស់។

 


ជាក់ស្តែងក្នុងបន្ទប់នាងសម្រាល បានរៀបចំតុបតែងយ៉ាងស្រស់ស្អាតដើម្បីទទួលសមាជិកថ្មី  ។ មិនតែប៉ុណ្ណោះ ឆុំ វត្តី កាន់តែទទួលបានភាពកក់ក្តៅនៅពេលសម្រាលកូន ដោយបានស្វាមីបណ្តូលចិត្ត នៅក្បែរផ្តល់កម្លាំងចិត្តគ្រប់ជំហាន ។  

 


នៅពេលឃើញ ឆុំ វត្តី បង្ហាញនូវភាពក្លាហានតាមរយៈរូបភាពជាច្រើននោះ អ្នកគាំទ្រនិងមិត្តភក្តិសិល្បៈជាច្រើនបានផ្ញើសារជូនពរនាងមានសុខភាពល្អ ទាំងម្តាយ និងកូន ។ 

 


កូនស្រីរបស់តារាសម្តែង ឆុំ វត្តី ពិតជា Cute គួរឱ្យស្រឡាញ់ណាស់ នាងនិងស្វាមីពិតជារីករាយដែលទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ  ឆុំ វត្តី បានដាក់ឈ្មោះឱ្យកូនស្រីរបស់ខ្លួនថា រិទ្ធហួរ ជូលីតា ពេលនេះនាងនិងកូនស្រីបណ្តូលចិត្ត មានសុខភាពល្អដូចគ្នា ។ ឆុំ វត្តី បានពោលពាក្យថា « ពេលនេះទើបខ្ញុំយល់ពីអារម្មណ៍ធ្វើជាម្តាយគេ » ។ 

 


ទោះបីជាមានកូនរួចក្តី តារាសម្តែង ឆុំ វត្តី  មិនមានគម្រោងនឹងបោះបង់អាជីពសិល្បៈចោលនោះទេ នាងវិលត្រឡប់មកកាន់វិស័យសម្តែងវិញនៅពេលដែលនាងមានសុខភាពល្អឡើងវិញ ហើយកូនមានអាយុច្រើនជាងនេះ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025