ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ Mr. White ឲ្យដឹងថា ការងារជាច្រើនរបស់លោកត្រូវរាំងស្ទះព្រោះកូវីដ១៩ តែទីផ្សាការងារល្អជាងរាល់ឆ្នាំ មានកម្មវិធីច្រើន និងក្រុមហ៊ុនបញ្ចេញបទថ្មីៗជាបន្តបន្ទាប់។ជាការពិតដែលការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជាធ្វើឲ្យប៉ះទង្គិចការងារជាច្រើនផ្នែក តួយ៉ាងក្នុងចំនោមនោះក៏មានផ្នែកសិល្បៈផងដែរ ដែលបានរងផលប៉ះពាល់។
ជាក់ស្តែង សិល្បករខ្មែរជាច្រើនបានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល អ្នកខ្លះទៀតថែមទាំងបាត់បង់ឱកាសការងារក្រៅប្រទេស ដែលជាឱកាសក្នុងការសាងកេរ្តិ៍ឈ្មោះថែមទៀតផង។មិនខុសពីសិល្បករផ្សេងទៀតដែលបានជួបប្រទះផលលំបាក Mr. White ជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ក៏បានជួបផលលំបាកនេះដូចគ្នាដែរ។ តែយ៉ាងណាលោក នៅតែអាចរក្សាជំហរសិល្បៈរបស់ខ្លួនបាន ដោយគេឃើញស្នាដៃបទថ្មីៗរបស់លោក ត្រូវបានផលិតកម្ម សាន់ដេ បញ្ចេញលើទិផ្សារជាហូរហែរ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ។
ផ្តល់កិច្ចសម្ភាសន៍ក្រោយចប់ការប្រគុំតន្ត្រី Happy Freshy Concert កាលពីពេលថ្មីៗ តារាចម្រៀងរូបនេះថា៖ «ទីផ្សាការងារ អាចនិយាយបានថា ល្អជាងរាល់ឆ្នាំ មានកម្មវិធីច្រេីន និងក្រុមហ៊ុនបញ្ចេញបទថ្មីៗជាបន្តបន្ទាប់ ក៏មានចម្រៀង OST ក្រាលក្នុងរឿងភាគដែល»។ចម្រៀង OST ដែលក្រាលក្នុងរឿងភាគនោះសុទ្ធសឹងជាបទមនោសញ្ចេតនា។ មិនយូរក្រោយបញ្ចេញបទនេះ អ្នកគាំទ្របានពោលសរសើរទឹកដមសំនៀងលោកថាប្លែក ពិរោះជាងបទញ៉ាក់ និងបទមុនៗដែលលោកបានបកស្រាយ។
ទន្ទឹមការលើកឡើងរបស់អ្នកគាំទ្រ Mr. White ថា៖ «បាទ បទចំរៀងដែលដាក់ក្នុង រឿងភាគរបស់ PNN នោះ ចំនងជេីង “ទោះអូនជាអ្វីក៏បងនៅតែស្រលាញ់”, “នឹកមេរំខាន” ហេីយសំរាប់អ្នកគាំទ្រយល់ថា ខ្ញុំច្រៀងបទមនោសញ្ចេតនា ពិរោះជាងញាក់ សំរាប់ខ្ញុំ ពេញចិត្តទាំង2 ទាំងមនោសញ្ចេតនា និងញាក់ តែបេីពួកគាត់ ដាក់ពន្ទុិឲ្យយ៉ាងណាខ្ញុំបាទនិង ទទួលដោយរីករាយ និងសប្បាយ ក្នុងការរិះគន់ដេីម្បីស្ថាបនាបន្ត តែខ្ញុំបាទនិងខិតខំច្រៀងគ្រប់ចង្វាក់ ដេីម្បីឲ្យមានអ្វីប្លែកសំរាប់អ្នកគាំទ្រ»។៥ឆ្នាំក្នុងនាមជាតារាចម្រៀងកុងត្រាឲ្យផលិតកម្ម សាន់ដេ Mr. White មិនមានគម្រោងផ្លាស់ប្តូរទ្រនំ ឬងាកមកធ្វើតារាចម្រៀងឯករាជ្យនោះទេ ខណៈបច្ចុប្បន្នលោកក៏មានរបរផ្សេងទៀតដៃរ។
កម្លោះសង្ហារូបនេះថា៖ «សំរាប់បច្ចុប្បន្ន មិនមានគំរោងទេ ព្រោះ ខាងផលិតកម្ម គាត់បានផ្តល់ភាពកក់ក្តៅ សំរាប់ខ្ញុំ និង បញ្ចេញបទចំរៀងថ្មីៗសំរាប់ខ្ញុំបាទបន្តរបន្ទាប់ និង ក្រុមការងារ របស់ផលិតកម្មសាន់ដេ ពួកគាត់ ចរឹកល្អ ស្រួល យោគយល់ទៅវិញទៅមក ហើយការដែលមិនទាន់អាចបំបែកទីផ្សារចម្រៀងបាន គឺដោយសារខ្ញុំមិនទាន់រកអ្វីដែរជាខ្លួនឯងបាន មានន័យថា ខ្ញុំច្រៀងបទគេដូចគេ ច្រៀងបទខ្លួនឯងស្រដៀងគេ ហេីយបទចំរៀងមិនសូវមានឲកាសក្នុងការចេញ ប៉ុន្តែមួយរយៈចុងក្រោយខ្ញុំបានប្តូរស្ទាយច្រៀង និង រកឃេីញថា អ្វីដែរជាខ្លួនឯង»។
«ក្នុងនាមសិល្បករម្នាក់ គឺកត្តិយស និងការគោរព និងឲ្យតំលៃគ្នាទៅវិញទៅមក លុយសំខាន់អ្នកណាក៏ត្រូវការតែ តែលុយមិនអាចបញ្ជាឲ្យខ្ញុំធ្វេីអ្វីដែរខ្ញុំមិនចង់ធ្វេីនោះទេ មានន័យថា បេីកម្មវិធីមួយអញ្ជេីញខ្ញុំច្រៀង សឹងតែថា ឲ្យតែនិយាយត្រូវគ្នា កម្មវិធីរៀបចំឲ្យល្អ សំរាប់ show ខ្ញុំ ផ្តល់កត្តិយសឲ្យខ្ញុំ budget មិនសូវសំខាន់ម៉ាណទេ យេីងអាចចរចារគ្នាបាន»។
សូមជម្រាបថា Mr. White ជាតារាចម្រៀងកុងត្រាឲ្យផលិតកម្ម សាន់ដេ ប្រមាណ៥ឆ្នាំហើយ និងមានស្នាដៃបទចម្រៀងជាច្រើន។ ក្នុងនោះបទដែលជម្រុញឲ្យតារាចម្រៀងរូបនេះមានកេរ្តិ៍ឈ្មោះបោះសម្លេងដូចសមថ្ងៃរួមមាន៖ «លៀសហាល» «សុំម៉ែដណ្តឹហសុខពិសី» «ផាត់ម្សៅ» «ខឹងចេក» និងបទ «ចង់បានសង្សារគីឡូ 60» ជាដើម។
ដោយឡែកថ្មីៗនេះ តារាចម្រៀងរូបនេះក៏ទើបបញ្ចេញបទថ្មីលើទីផ្សារផងដែរ ចំណងជើង «បើសល់ដង្ហើម» ជាចម្រៀងមនោសញ្ចេត។ ជារឿយៗគេតែងឃើញតារាចម្រៀងរូបសង្ហានេះ មានវត្តមានតាមកម្មវិធីការប្រគុំតន្រ្តី និងកម្មវិធីសប្បាយ របស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក។ បទចម្រៀងថ្មីៗរបស់ White ជានិច្ចកាលតែងត្រូវអ្នកគាំទ្រដែលនិយមលេងកម្មវិធី Tik Tok យកទៅធ្វើត្រាប់តាមជាញឹកញាប់ទៀតផង។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងផ្តល់ឲ្យ