ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២

ណុប បាយ៉ារិទ្ធិ ត្រៀមបង្ហាញស្ទិលថ្មីប្លែកក្នុងកម្មវិធី Boostong Gold Medal Concert របស់ PNN ចុងសប្ដាហ៍នេះ!

២៥ កុម្ភៈ ២០២១ | កម្សាន្ដ

តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធិ ត្រៀមនឹងបង្ហាញវត្តមានដ៏ពិសេសមួយ ជាមួយស្ទិលថ្មីប្លែកទស្សនិកជនមិនធ្លាប់ឃើញពីមុនមកក្នុងកម្មវិធី Boostong Gold Medal Concert របស់ PNN ចុងសប្ដាហ៍នេះ។
 

 

នៅសប្តាហ៍នេះកម្មវិធីតន្រី្តរបស់ ភីអិនអិន Boostrong Gold Medal Concert នឹងស្វាគមន៍តារាចម្រៀងជួរមុខមួយរបស់កម្ពុជាគឺលោក ណុប បាយ៉ារិទ្ធិ ដែលគ្រប់គ្នាបានស្គាល់រួចមកហើយពីទឹកដមសម្លេងដ៏ក្រអួនក្រអៅស្តាប់មិនចេះជិនណាយរបស់តារាចម្រៀងរូបនេះ។ 

 

 

វត្តមានក្នុងកម្មវិធី Boostrong Gold Medal Concert របស់លោកលើកនេះ នឹងធ្វើអោយទស្សនិកជនជាពិសេសអ្នកគាំទ្រទទួលបានចំណីអារម្មណ៍កាន់តែថ្មី និងកាន់តែប្លែកទាំងស្ទាយ តុបតែងខ្លួន បទចម្រៀងថ្មីនិងពីរោះៗ ព្រមជាមួយការតុបតែងលម្អរឆាកអោយត្រូវជាមួយអត្ថន័យនៃបទចម្រៀង ជាពិសេសលោកក៏បានត្រៀមជាមួយឈុតសម្តែងពិសេសផងដែរ។ 

 

 

ក្រៅពីទទួលអារម្មណ៍រីករាយពីលោក ណុប បាយ៉ារិទ្ធិ ហើយនោះ ទស្សនិកជននឹងបានទស្សនាជាមួយការបកស្រាយបទចម្រៀងពីសំណាក់តារាចម្រៀង និងក្រុមចម្រៀងផ្សេងទៀតមានដូចជា កញ្ញា គង់ កែវមរកត កញ្ញា ទេព ម៉ូឌីកា និង ក្រុមចម្រៀង Eternal ។ 

 


មិនត្រឹមតែប៉ុណ្ណោះពីកម្មវិធីក៏មានការលេងហ្គេមដើម្បីឈ្នះរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំង Boostrong ផងដែរគឺវគ្គ Boostrong តេឈ្នះលុយ។ វគ្គ Boostrong តេឈ្នះលុយ ជាវគ្គពិសេសមួយដែលទស្សនិកជន អាចទូរសព្ទចូលរួមលេងដោយគ្រាន់តែឆ្លើយសំនួរងាយៗពីកម្មវិធី បន្ទាប់មកជ្រើសរើសប្រអប់តាមអក្សរនីមួយៗ។

 

 

ទឹកប្រាក់សម្រាប់ប្រអប់នីមួយៗមានចាប់ពី ម្ភៃម៉ឺនរៀល (២០០,០០០រៀល) រហូតដល់ មាសមួយតម្លឹង ។

 


កុំភ្លេចទស្សនាកម្មវិធីតន្រ្តី Boostrong Gold Medal Concert ផ្សាយផ្ទាល់នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៤:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕

 

 

 

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

 

Copyright © 2016 PNN NEWS. All Rights Reserved.