ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
តារាល្បីៗកំពុងពេញនិយម ៣ នាក់របស់កម្ពុជា គឺអ្នកចម្រៀងរ៉េប G-Devith Mr. Oun និងតារាស្រីកំពុងរះក្នុងវិស័យតន្ត្រី និងហ្គេម កញ្ញា Henaa បានសហការបង្កើតក្រុម S.T.U.N. ក្នុងយុទ្ធនាការ MLBB 515 សម្រាប់កម្ពុជា និងនាំយកបទចម្រៀងដ៏កក្រើកមួយឈ្មោះថា «រួមគ្នា» ឬ (Together) និងមានវីដេអូតន្រ្តី (MV) ជាភាសាខ្មែរ ដែលទើបចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភានេះ។
វីដេអូតន្រ្តី (MV) នេះត្រូវបានចេញជាលក្ខណៈអន្តរជាតិរួចរាល់ ហើយប្រទេសផ្សេងៗគ្នាក្នុងតំបន់ក៏កំពុងចេញ MV លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។
ក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម រួមជាមួយនិងតួអង្គសម្ដែងសំខាន់ៗទាំងអស់នេះ គឺគ្រាន់តែជាកម្មវិធីពិសេសមួយចំនួនប៉ុណ្ណោះ សម្រាប់យុទ្ធនាការ MLBB 515 eParty ក្នុងឆ្នាំនេះ ទាំង៣នាក់ មើលទៅពិតសាកសមនឹងសម្ដែងតួអង្គទាំងអស់នោះ។
ក្នុងនោះ តួអង្គ Chou នៃក្រុម S.T.UN. សម្តែងដោយតារារ៉េប អ្នកជិះបន្ទះក្តាររអិល អ្នករាំ និងជាអ្នកចូលចិត្តលេងវីដេអូហ្គេម និង សម្តែងដោយ G-Devith ខ្លួនឯងផ្ទាល់។ ដៃគូរបស់តួអង្គ Chou គឺ Brody សម្ដែងដោយ Mr. Oun តួអង្គទៀតសោធន៍ ក៏ជាសំណព្វរបស់ Mr. Oun ក្នុងហ្គេម Mobile Legends ដែរ។ តួអង្គទី៣ Selena ក្នុង MV សម្តែងដោយ Henaa ដែលជាតារាល្បីកំពុងរះក្នុងវិស័យតន្ត្រី និងហ្គេម ដែលនាងបាននិយាយថាខ្លួនក៏សកម្មដូចតួអង្គ Selena ដែរ។
ការប្រកាសអំពីក្រុម S.T.U.N. រួមជាមួយនិងតួអង្គថ្មីសំខាន់ៗទាំងអស់នេះ គឺជាផ្នែកមួយនៃខួបលើកទី៣នៃយុទ្ធនាការ MLBB 515 eParty ដែលនឹងជម្រុញអ្នកលេងហ្គេមទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឲ្យចូលរួមក្នុងព្រឹត្តិការណ៍អនឡាញដ៏អស្ចារ្យនេះ។
ក្រោមស្លាក «Together We Achieve More» ព្រឹត្តិការណ៍ MLBB 515 eParty នឹងជម្រុញទឹកចិត្ត អ្នកលេងហ្គេមទាំងអស់ក្នុងតំបន់ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈមបង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមានវិធានការណ៍បិទខ្ទប់ និងបម្រាមគោចរទូទាំងប្រទេសកម្ពុជាក៏ដោយ។
លោកអ្នកអាចតាមដានបច្ចុប្បន្នភាពបានតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ MLBB និង Pleng ដើម្បីស្ដាប់បទចម្រៀងលក្ខណៈ «រួមគ្នា» ឫ “Together”។ ព្រឹតិ្តការណ៍ “Funmatch” នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភា ក៏នឹងមានការចូលរួមពីលោក G-Devith កញ្ញា Henaa និង Brody និង KOLs ល្បីៗជាច្រើនទៀតនៅកម្ពុជា។
គួររំលឹកថា ជាមួយ និងអ្នកលេងសកម្មរាល់ខែ ២លាន ៥សែននាក់នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេមលើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ MLBB 515 eParty ពិតជានឹងនាំមកនូវភាពរំភើប សប្បាយរីករាយជាច្រើនអំឡុងពេលនៃគ្រាលំបាកនេះ។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឲ្យ