ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥
បង្ហាញវត្តមាននៅកម្មវិធី “អ្នកជិតខាង” របស់ PNN សប្ដាហ៍នេះ ម្ចាស់មកុដ Miss Cosmo Cambodia 2025 ផន ស្រីពី ថាត្រៀមខ្លួនរួចរាល់ដើម្បីតំណាង កម្ពុជា លើឆាកអន្តរជាតិ ក្រោយទទួលការគាំទ្រពេញទំហឹងពីមហាជន។
ម្ចាស់មកុដ Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានបង្ហាញក្ដីរីករាយ ក្រោយពីឈ្នះមកុដមក បានធ្វើអោយទីផ្សារខ្លួន កាន់តែឡើងខ្លាំងស្ទើរមិនគួរអោយជឿ។
ម្ចាស់មកុដរូបនេះ បានបញ្ជាក់ដូច្នេាះ ក្រោយពីកញ្ញាបានចូលរួមកម្មវិធី “អ្នកជិតខាង” របស់ PNN ដែលចាក់ផ្សារលើកញ្ចក់ទូរទស្សន៍ PNN នាយប់ថ្ងៃ សុក្រ ទី ២០ ខែមិថុនា ឆ្បាំ២០២៥ នេះ។
ទន្ទឹមរីករាយ នឹងទីផ្សារសិល្បៈ កំពុងតែមានសន្ទុះខ្លាំងបែបនេះក្ដី ក៏ប៉ុន្តែ ផន ស្រីពី បានអះអាងថាកញ្ញា បានពង្រឹងសមត្ថភាពកាន់តែខ្លាំងដើម្បីប្រជែងមកុដថ្នាក់អន្តរជាតិ ដែលចូលមកដល់នាពេលដ៏ខ្លីខាងមុខ។
កញ្ញាបានបន្តថា ពេលនេះខ្លួន និងក្រុមការងារ បានហ្វឹកហាត់ស្វែងយល់កាន់តែស៊ីជម្រៅថែមទៀតពីកម្ម ។ ជាពិសេសអ្វីដែលកម្មវិធីចង់បាន ដើម្បីធ្វើយ៉ាងណា អាចប្រជែងជាមួយបេក្ខភាពផ្សេងៗទៀតមកពីជុំវិញពិភពលោក។
សូមបញ្ជាក់ថាកញ្ញា ផន ស្រីពី បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅក្នុងការដណ្តើមបានមកុដ Miss Cosmo Cambodia 2025 ក្រោយផ្ដួលបេក្ខភាពខ្លាំងៗ ជាពិសេសកញ្ញា ប៊ី សុធារី ផ្ទាល់តែម្ដង ដែលជាអតីតម្ចាស់មកុដ Miss Grand Cambodia និង ម្ចាស់មកុដ Miss Universe Cambodia ជាដើម។កញ្ញា ផន ស្រីពី នឹងមករៀបរាប់ពីជីវិតតស៊ូ និងជម្នះឧបសគ្គនានានៅក្នុងកម្មវិធី «អ្នកជិតខាង» របស់ PNN នាយប់ថ្ងៃ សុក្រ ទី ២០ ខែមិថុនា ឆ្នាំ២០២៥ នេះ។
កម្មវិធី”អ្នកជិតខាង” គឺកម្មវិធីមួយបង្ហាញជូនជាមួយទស្សនីយភាពដែលមិនធ្លាប់ជួប មិនធ្លាប់បានទស្សនា និងចែករំលែកចំណីអារម្មណ៍គ្រប់រសជាតិ ការជជែកគ្នាដោយផ្តល់នូវភាពសប្បាយរីករាយ និងការជីកឬសជីកគល់ពីប្រវត្តិរបស់តារាកិត្តិយសដែលធ្លាប់លំបាកខ្លាំងនិងចាក់ដោតអារម្មណ៍ រហូតទប់ទឹកភ្នែកលែងជាប់។
តារាកិត្តិយសដែលចូលរួមក្នុងកម្មវិធីនេះមានទាំងតារាចម្រៀង តារាសម្តែង អ្នករាំ និងអ្នកដែលកំពុងតែជោគជ័យខ្លាំងលើវិថីមុខជំនួញជាដើម។ កម្មវិធី «អ្នកជិតខាង» ចាក់ផ្សាយលើ ទូរទស្សន៍ PNN នៅរៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១០:០០ យប់៕
អត្ថបទ៖ ម៉ារិសា រូបភាព៖ ឃាង ទូច