ថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥

មិនត្រឹមមានទីផ្សារផ្នែកចម្រៀងទេតែតារាភេទទី៣ ស៊ីណូរ៉ា រ័ត្ន កាន់តែមានទីផ្សារលើការងារមួយនេះ

១៧ មិថុនា ២០២៥ | កម្សាន្ដ

 

 

ស្ងាត់ៗម្ចាស់បទ «60M» ស៊ីណូរ៉ា រ័ត្ន ដែលគេស្គាល់ថាជាតារាភេទទី៣ល្បីឈ្មោះម្នាក់កំពុងតែមានទីផ្សារខ្លាំង ទាំងការងារចម្រៀង និងការងារផ្ទាល់ខ្លួន។តារាចម្រៀងភេទទី៣ល្បីឈ្មោះ ស៊ីណូរ៉ា រ័ត្ន កំពុងតែមានទីផ្សារខ្ពស់លើវិថីសិល្បៈក្រោយពីលោកក្រសោបបានការងារជាជាទូតសុឆន្ទៈថ្មីមួយទៀត ក្រៅតែពីការងារចម្រៀងបច្ចុប្បន្ន។ 

 

 

ការប្រកាសជាទូតសុឆន្ទៈរបស់តារារូបនេះជាមួយ Baby Glow Brand ធ្វើឱ្យមិត្តភ័ក្តអ្នកសិល្បៈជាច្រើនរូប និងតារាចម្រៀង នីគីនីគី បានបង្ហាញការអបអរសាទរជាខ្លាំង។តាមការបញ្ជាក់ពី ស៊ីណូរ៉ា ថានេះជាការងារ BA ដំបូងរបស់ខ្លួនក្នុងឆ្នាំ២០២៥នេះ។

 

 

បន្ថែមពីលើការលើកឡើងរបស់តារាចម្រៀងភេទទី៣ដ៏មានប្រជាប្រិយភាព ស៊ីណូរ៉ា រ័ត្ន ជា BA ដែលទើបប្រកាសក្តៅៗ លោក អៀម សុីនុន អ្នកគ្រប់គ្រង Baby Glow Brand បានលើកឡើងថា ការសម្រេចចិត្តជ្រើសរើសយក ស៊ីណូរ៉ា មកធ្វើជាទូតសុឆន្ទៈ ដោយសារតារាចម្រៀងរូបនេះមានភាពច្នៃប្រតិដ្ឋខ្ពស់ទាំងការផលិតវីដេអូ ការរៀបចំតុបតែង និងការប្រើប្រាស់ផលិតផលផងដែរ។

 

 

លោកជឿជាក់ថា តារាចម្រៀងសម្បូរគំនិតបំផុសរូបនេះនឹងកាន់តំណែង BA បានយ៉ាងល្អស័ក្កសម។សូមបញ្ជាក់ថា ស៊ីណូរ៉ា រ័ត្ន គឺជាតារាភេទទី៣ ល្បីឈ្មោះម្នាក់ ក្នុងចំណោមអ្នកសិល្បៈភេទទី៣ល្បីឈ្មោះ នានា ខណៈត្រូវគេចាត់ទុកថាជាតារាចម្រៀងផ្នែកភេទទី៣លេចធ្លោម្នាក់ ព្រោះតែបទចម្រៀងរបស់លោកទទួលការគាំទ្រពីទស្សនិកជន មុននឹងលោកសម្រេចធ្វើទូតសុឆន្ទៈផលិតផលមួយនេះ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025