ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥
យោធាមីយ៉ាន់ម៉ា បានសម្លាប់ពលរដ្ឋយ៉ាងតិច៥១០នាក់ នៅក្នុងរយៈពេលជិត២ខែកន្លងមកនេះក្នុងបំណងបញ្ឈប់បាតុកម្មដែល ប្រឆាំងទៅនឹងរដ្ឋប្រហារ ថ្ងៃទី១ខែកុម្ភៈ។ នេះបើតាមការអោយដឹងពីក្រុមសមាគមន៍ជំនួយ(AAPP) កាលពីថ្ងៃច័ន្ទ។
សមាគមន៍ដដែលអោយដឹងផងដែរថា ពលរដ្ឋ១៤នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃច័ន្ទ ហើយតួលេខថ្មីចុងក្រោយពីចំនួនមនុស្សដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍សរុបមាន១៤១នាក់ ដែលជាតួលេខមនុស្សស្លាប់ច្រើនបំផុតក្នុងប្រតិបត្តិការបង្ក្រាបដ៏បង្ហូរឈាមចាប់តាំងពីមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។
របាយការណ៍របស់សមាគមន៍ខាងលើក៏បង្ហាញផងដែរថា ជនរងគ្រោះរួមមានកុមារ គ្រូបង្រៀន រួមនិងយុវជន។
គិតនៅត្រឹមថ្ងៃ២៨មីនា មានមនុស្សសរុប២៥៥៩នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន៣៧នាក់ត្រូវបានចោទប្រកាន់ទោស។
ប្រទេសតំបន់អាស៊ានមួយនេះ បានធ្លាក់ចុះទៅក្នុងវិបត្តិចាប់តាំងពីយោធាបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីស៊ូជីចេញពីតំណែងនៅក្នុងរដ្ឋប្រហារថ្ងៃ១កុម្ភៈ និងបានចាប់ឃុំខ្លួនលោកស្រីស៊ូជី និងបណ្តាថ្នាក់ដឹកនាំផ្សេងទៀតក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជី ហើយក៏ងាកត្រលប់មកវិញនូវការបង្កើតថ្នាក់ដឹកនាំរដ្ឋាភិបាលយោធាជាបណ្តុំនៃក្រុមឧត្តមសេនីយ៍យោធា។
រដ្ឋាភិបាលយោធា បានព្យាយាមកែតម្រូវស្ថានភាពរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ដោយនិយាយថា ការបោះឆ្នោតនៅថ្ងៃទី៨វិច្ឆិកា ដែលជ័យជំនះបានទៅលើគណបក្សសម្ព័ន្ធជាតិដើមើ្បលទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំរដ្ឋលោកស្រីអ៊ុងសានស៊ូជីនោះ គឺធ្វើឡើងដោយមានការលួចបន្លំសន្លឹកឆ្នោត។ នេះជាការចោទប្រកាន់មួយដែលគណៈកម្មាការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា បដិសេធ។
ប្រែសម្រួល៖ណាវ័ន្ត