ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
នៅតាមសាលារៀនក្នុងប្រទេសថៃ ការស្លៀកពាក់ខុសពីឯកសណ្ឋានដែលសាលារៀនបានកំណត់គឺជារឿងដែលមិនអាចទៅរួច។ ឯកសណ្ឋានសិស្សនៅក្នុងសាលារៀន ត្រូវបានកំណត់យ៉ាងតឹងរឹងបំផុត រាប់ចាប់តាំងពីការកាត់សក់ខ្លី ស្រោមជើង ស្បែកជើង ដែលសិស្សត្រូវតែពាក់ទៅតាមសាលារៀនកំណត់។
ប៉ុន្តែនៅស្របពេលដែលសិស្សសាលារៀននៅប្រទេសថៃយល់ថា អ្វីដែលពួកគេកំពុងធ្វើគឺជាការរឹតត្បិតដ៏ហួសសម័យកាល និងបានធ្វើការតវ៉ាប្រឆាំងនឹងការរឹតត្បិតនេះផងនោះ អ្នកច្នៃម៉ូតវ័យក្មេងម្នាក់ បានបង្ហាញការគាំទ្ររបស់ខ្លួន និងបានបង្ហាញគំរូ ម៉ូតឯកសណ្ឋានថ្មីម៉ូតប្លែកសម្រាប់ជាជម្រើសរបស់សិស្សសាលា។
Tin Tunsopon ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់វ័យ២៣ឆ្នាំ រៀបរាប់ថា «ការច្នៃម៉ូតឯកសណ្ឋានសិស្សបែបថ្មីជាមួយនិងបែបបទប្លែកៗ គ្រប់គ្នានឹងបានដឹងថា ពួកគេមិនគួរធ្វើតាមទម្លាប់ចាស់ឡើយ»។
ប៉ុន្តែការច្នៃម៉ូតឯកសណ្ឋានសិស្សថ្មីរបស់អ្នកច្នៃម៉ូតរូបនេះ មិនត្រឹមតែជាម៉ូតសម្លៀកបំពាក់ឡើយ ព្រោះអ្នកច្នៃម៉ូតរូបនេះ មានក្តីសង្ឃឹមថា ការរចនាម៉ូតសម្លៀកបំពាក់របស់លោក នឹងអាចជួយផ្លាស់ប្តូរការយល់ឃើញរបស់មនុស្សគ្រប់គ្នាផងដែរ ព្រោះសិស្សសាលា មិនអាច វាយតម្លៃបានត្រឹមតែឯកសណ្ឋានរបស់ពួកគេឡើយ។ សិស្សមិនអាចល្អ ឬអាក្រក់ចំពោះអ្វីដែលពួកគេស្លៀកពាក់ឡើយ។ អ្នកច្នៃម៉ូតរូប នេះបន្ថែម។
អ្នកច្នៃម៉ូតសម្លៀកបំពាក់ប្រទេសថៃលោកTinTunsoponថតជាមួយម៉ូតសម្លៀកបំពាក់មួយក្នុងចំណោមម៉ូតផ្សេងទៀតដែលលោកច្នៃ ជាជម្រើសថ្មីសម្រាប់ឯកសណ្ឋានសិស្សបែបថ្មី
តារាម៉ូឌែលក្នុងសម្លៀកបំពាក់ដែលច្នៃឡើងដោយលោកTin Tunsopon ជាជម្រើសថ្មីសម្រាប់ឯកសណ្ឋានសិស្សសាលា
ប្រែសម្រួល៖ណាវ័ន្ត