ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥
មនុស្សដែកថែបនៅប្រទេសឥណ្ឌាកំពុងព្យាយាមបំបែកកំណត់ត្រាពិភពលោកដោយកាន់សសរ២ដុំទម្ងន់២៦១គីឡូក្រាមរយៈពេល១នាទី និង៧វិនាទីនៅអាតារី.វ៉ាហ្កា.បតដឺ (Attari-Wagah Border) ដែលជាចំណុចព្រំប្រទល់រវាងឥណ្ឌា និងប៉ាគីស្ថាន។
ជាបុគ្គលល្បីដែលធ្លាប់បំបែកកំណត់ត្រាពិភពលោកចំនួន១៦ដងកន្លងមកហើយ លោកវីសស្ពី.ខារ៉ាឌី (Vispy Kharadi) បានបំបែកកំណត់ត្រាថ្មីពីលើកំណត់ត្រាចាស់ដែលគាត់បានកាន់សរសរទម្ងន់១៦៦,៧គីឡូក្រាមរយៈពេល២នាទី និង១៦៨,៩គីឡូក្រាមរយៈពេល១០,៧នាទីកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
គាត់ចង់ឲ្យពិភពលោកដឹងថាជនជាតិឥណ្ឌាជាពូជអ្នកមានថាមពលខ្លាំងក្លាបំផុត១នៅលើពិភពលោក។ ពូជអ្នកចម្បាំងរបស់យើងមានវិន័យ និងមានថាមពលចិត្តតាំងពីកំណើត។
លោកសូមឧទ្ទិសការទទួលបានកំណត់ត្រាពិភពលោកថ្មីនេះជូនចំពោះកងទ័ពឥណ្ឌា កងសន្តិសុខការពារព្រំដែន និងវីរៈជនដែលពលីនៅក្នុងសង្គ្រាមដករ៉ៃ (Battle of Dograi) ដែលឥណ្ឌាចាត់ទុកថាជាមហាជោគជ័យបំផុតនៅក្នុងសង្គ្រាម។
ការបំបែកកំណត់ត្រាដោយប្រើថាមពលកម្រិតខ្ពស់បែបនេះបានផ្សាយបន្តផ្ទាល់តាមកម្មវិធី១ដែលរៀបចំនៅតំបន់ព្រំដែនអាតារី.វ៉ាហ្កានៃរដ្ឋប៉ាន់ចាប (Punjab) ព្រមទាំងទាក់ទាញសាធារណជនជាច្រើន រួមទាំងអ្នកសារព័ត៌មានផងដែរ។ លោកវីសស្ពី.ខារ៉ាឌី (Vispy Kharadi)ប្រាប់ថានេះជាទីកន្លែងប្រវត្តិសាស្ត្រ។
ជនជាតិឥណ្ឌាគ្រប់រូបគួរតែមកទីនេះដើម្បីស្គាល់ប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកចង់បង្កើតកំណត់ត្រាដែលប្រើប្រាស់ថាមពលខ្លាំងដើម្បីដាស់ស្មារតីយុវជនទាំងឡាយ។ នៅពេលដែលអ្នកចាប់ផ្ដើមគិត និងចាប់ផ្ដើមប្រើប្រាស់ថាមពលកាយ និងចិត្ត អ្វីក៏អ្នកអាចធ្វើបានដែរ។
សូមជម្រាបថាការព្យាយាមបំបែកកំណត់ត្រាលើកចុងក្រោយនេះមិនទាន់សម្រេចយ៉ាងណានៅឡើយទេ ត្រូវរង់ចាំការពិនិត្យផ្ទៀងផ្ទាត់ពីក្រុមរៀបចំកំណត់ត្រាជាមុនសិន៕
ប្រែសម្រួល៖ អន សំអាង