ថ្ងៃអង្គារ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អៈនុធីន បានប្ដេជ្ញាចិត្តធ្វើឱ្យប្រទេសថៃងើបចេញពីវិបត្តិមួយចំនួន

០៨ កញ្ញា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

ក្រោយពីទទួលបានការយល់ព្រមពីព្រះមហាក្សត្រជាផ្លូវការកាលពីថ្ងៃអាទិត្យដើម្បីធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក អៈនុធិន ឆានវីរៈឃុល បានថ្លែងសុន្ទរកថាជាលើកដំបូងរបស់លោកដោយបានប្ដេជ្ញាចិត្តថានឹងធ្វើឱ្យប្រទេសថៃងើបចេញពីវិបត្តិមួយចំនួន។

 

 

លោក អៈនុធិន បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្ដាលគណបក្សភូមចៃថៃរបស់លោកកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការជាបន្ទាន់ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជាតាម  រយៈមធ្យោបាមួយចំនួនដើម្បីកាត់បន្ថយការខាតបង់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទោះយ៉ាងណា ថៃនៅតែប្រកាន់ខ្ជាប់គោលការណ៍របស់ខ្លួនដោយមិនធ្វើឱ្យបាត់បង់ទឹកដីសូម្បីមួយសង់ទីម៉ែត្រការ៉េនោះឡើយ។

 

 

នាយករដ្ឋមន្ត្រីថៃថ្មីរូបនេះបាននិយាយថា លោកក៏នឹងធ្វើការរំលាយសភានៅក្នុងរយៈពេល៤ខែទៀតដូចដែលលោកបានព្រមព្រៀងគ្នាជាមួយនឹងគណបក្សប្រាឆាឈុនក្នុងពេលកន្លងមកនេះផងដែរ។ គួររំលឹកថា លោក អៈនុធិន ដែលជាអ្នកបង្កើតកិច្ចព្រមព្រៀងដ៏ឈ្លាសវៃត្រូវបានសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រសប្ដាហ៍មុនដោយបានបិទបញ្ចប់ការគ្រប់គ្រងអំណាចរបស់គណបក្សភឿថៃ និងបិទបញ្ចប់ភាពចលាចលនយោបាយក្នុងរយៈពេលមួយសប្ដាហ៍មកនេះផងដែរ៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025