ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥
បរាជ័យនៅក្នុងការដណ្តើមមកុដចំនួន៣លើកកញ្ញា សារុំ ចន្ថា នៅតែមានក្តីស្រមៃចង់ឡើងឆាកប្រកួតប្រជែងខាងផ្នែកសម្រស់ជាថ្មីម្តងទៀត បន្ទាប់ពីដុសខាតសមត្ថភាពខាង ភាសា និងការទំនាក់ទំនងឱ្យខ្លាំងជាងមុន ។
ឆ្លងកាត់ការប្រកួតប្រជែងផ្នែកសម្រស់៣លើកកញ្ញា សារុំ ចន្ថា នៅតែពុំទាន់ទទួលបានមកុដធំតាមក្តីស្រមៃរបស់ខ្លួនទេ។ នៅពីក្រោយការបរាជ័យនេះ កញ្ញា បានទទួលស្គាល់ថា ខ្លួននៅខ្វះខាត២ចំណុចនេះ ។
កាលពីឆ្នាំ២០២០កញ្ញា សារុំ ចន្ថា ធ្លាប់ចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Grand Cambodia និងឆ្នាំ ២០២៤ នាងបានចូលរួមប្រកួតនៅក្នុងវិធី Miss Global Cambodia ជាលទ្ធផលគឺជាប់ត្រឹមលំដាប់រងទី២ទាំង២កម្មវិធីតែម្តង ។
ដោយឡែកនៅក្នុងឆ្នាំ២០២៥នាងបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធី Miss Cosmo Cambodia ជាថ្មីម្តងទៀត តែលទ្ធផលគឺនាងជាប់ត្រឹមតែក្នុងចំណាត់ថ្នាក់Top 10 តែប៉ុណ្ណោះ ។ សារុំ ចន្ថា មានការខកចិត្តខ្លាំងណាស់ដែលមិនអាចដណ្តើមមកុដធំដើម្បីឡើងទៅឆាកអន្តរជាតិបាន ដោយនាងទទួលស្គាល់នាងមានចំណុចខ្វះខាតចំនួនពីរចំណុច ។
ក្រៅពីមានឈ្មោះជាបវរកញ្ញា សារុំ ចន្ថា ក៏បានវិឌ្ឍន៍ខ្លួនទៅជាតារាសម្តែងនិងបង្ហាញម៉ូដផងដែរ នាងរំពឹងថាអាជីពនេះនឹងធ្វើឱ្យនាងមានឈ្មោះល្បីល្បាញ មុននឹងនាងត្រឡប់មកកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀត ។
ស្ថិតក្នុងវ័យ២២ឆ្នាំកញ្ញា សារុំ ចន្ថា នៅពុំទាន់មានដៃគូស្នេហានៅឡើយទេ ដោយនាងចង់ទុកពេលវេលាដើម្បីស្វែងរកក្តីស្រមៃធំរបស់ខ្លួនសិន មុននឹងសម្រេចចិត្តរៀបការមានគូស្រករ ។ នាងសង្ឃឹមថាក្រោយពីសំងំពង្រឹងសមត្ថភាពឱ្យខ្លាំងក្លាជាងមុន នាងអាចនឹងទទួលបានមកុដធំដូចក្តីប្រាថ្នា និងបានឡើងទៅឆាកអន្តរជាតិ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច និង ហ្វេសប៊ុក