ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥

មិនទាន់ច្បាស់ពីប្រកួតថ្នាក់អន្តរជាតិនៅ ថៃ ពេលនេះ ហ្វីយ៉ាតា ថែមទាំងត្រៀមបោះបង់មកុដថែមទៀតបើដូរអ្នកគ្រប់គ្រង

០៧ តុលា ២០២៥ | កម្សាន្ដ

 

ម្ចាស់មកុដ Miss universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា នៅមិនទាន់ច្បាស់លាស់នៅឡើយទេ គ្រោងចេញទៅប្រកួតថ្នាក់អន្តរជាតិនៅប្រទេស ថៃ ហើយពេលនេះថែមទាំងមានរឿងរកាំរកូសចង់បោះបង់មកុដថែមទៀតបើដូរអ្នកគ្រប់គ្រងចេញ។

 

 

ក្រោយពីគម្រោងចេញទៅប្រកួត Miss Universe International ដែលរៀបចំឡើងនៅប្រទេស ថៃ នៅតែមិនទាន់ច្បាស់លាស់នៅឡើយ ដោយបារម្ភពីសុវត្ថិភាព និងការរើសអើងពីក្រុមជ្រុលនិយមថៃ បន្ទាប់ពី កម្ពុជា និង ថៃ មានសង្គ្រាមព្រំដែននឹងគ្នា ពេលនេះម្ចាស់មកុដ Miss Universe Cambodia 2025 ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានប្រកាសថា នាងនឹងចាក់ចេញពីតំណែងប្រសិនមានការដូរអ្នកគ្រប់គ្រងថ្នាក់ជាតិលោក ឈួង ឈីវឆូយ ចេញពិតមែន។

 

 

 ហ្វីយ៉ាតា បានបាននិយាយថា “ខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់ ចង់ផ្ដាំ fan club ខ្ញុំថា បើតំណែង ND ត្រូវចេញពី B Chhoy ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះ ក៏ចេញដូចគ្នា ហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំ។ បើបែបនេះមែន បំណងនៃការតំណាងប្រទេសក៏លែងមានដែរ”។

 

 

ការបញ្ជាក់របស់ ហ្វីយ៉ាតា ខាងលើក្រោយពីអ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia លោក ឈួង យីវឆូយ បានសរសេរពាក្យខ្លី តែបង្កប់ដោយអត្តន័យបែបនេះថា៖ “គុណធម៌ និងភាពស្មោះត្រង់”។ពាក្យពេចន៍បែបនេះកើតឡើងក្រោយពីលំដាប់រងទី១ និងទី២ នៃកម្មវិធី Miss Universe Cambodia 2025 ដែលគេស្គាល់ថាជាកញ្ញា សុគា គឹមលាង ហៅ កូនអាន និងកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានប្រកាសបោះបង់តំណែង ក្រោយពីពួកគេទាំងពីរមិនបានឈ្នះមកុដពីកម្មវិធីនេះ។

 

 

រឿងរ៉ាវនេះបានធ្វើឱ្យ លោក ឆូយ បង្ហាញការហួសចិត្តជាខ្លាំង ដោយចោទសួរទៅកាន់បេក្ខភាពនានា ជាពិសេសអ្នកបង់បង់តំណែងថា ការមកប្រកួតដើម្បីតែមកុដ ដោយមិនប៉ាន់ប្រមាណ និងទទួលស្កាល់សមត្ថភាពរបស់ខ្លួនឬយ៉ាងណា?

 


សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានក្លាយជាម្ចាស់មកុដនៃកម្មវិធី Miss Universe Cambodia 2025 មានរយ:ពេលជិត ១ខែ ហើយ ខណ:រាជិនីម្ចាស់មកុដ MUC រូបនេះ ក៏ត្រៀមខ្លួនតំណាងឱ្យកម្ពុជា ដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe International នៅប្រទេស ថៃ ផងដែរ។

 

 

យ៉ាងណារឿងនេះទាំង ហ្វីយ៉ាតា និងអ្នកគ្រប់គ្រង់លោក ឈួង យីវឆូយ នៅតែមិនទាន់ច្បាស់លាស់ ១០០ភាគរយនៅឡើយទេពីការសម្រចចិត្តទៅប្រកួត ដោយត្រូវវាយតម្លៃគ្រប់ជ្រុងជ្រោយសិន៕

 

 

អត្ថបទ និងរូបភាព៖ PNN 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025