ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥

រូបភាពផ្កាយរណបបង្ហាញពីព្យុះទីហ្វុងHalongបោកបក់កាន់តែខិតទៅជិតប្រទេសជប៉ុន

រូបភាពផ្កាយរណប បានបង្ហាញពីព្យុះទីហ្វុងHalong បោកបក់ខិតកាន់តែទៅជិតតំបន់ឆ្នេរភាគខាងត្បូងកោះ Honshu របស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធ(៨តុលា)នេះ។ 

 

 

 

យោងការិយាល័យឧតុនិយមជប៉ុន, ព្យុះទីហ្វុងHalong អាចនឹងបោកបក់កាត់លើកោះ Izu ប្រទេសជប៉ុន ហើយនិងបក់កាន់តែទៅជិតឆ្នេរភាគខាងត្បូងកោះ Honshu នៅថ្ងៃព្រហស្បតិ៍(៩តុលា)។ 

 

នៅត្រឹមម៉ោង៩ព្រឹកថ្ងៃពុធ,ព្យុះទីហ្វុង បានបក់ទៅភាគខាងជើង យ៉ាងយឺតៗក្នុងល្បឿនខ្យល់១៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកម្លាំងខ្យល់ខ្លាំងបំផុតអាចឡើងដល់១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាមួយគ្នាកម្លាំងខ្យល់ធម្មតាមានល្បឿនយ៉ាងតិច៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ 
 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025