ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
កុមារា ពន្លឺ វីរះបុត្រ ហៅ ឆលី កូនប្រុសរបស់សិល្បករ ព្រហ្ម ពន្លឺ សល់ក្តីសង្ឃឹមក្នុងការព្យាបាលជំងឺមហារីកត្រឹមតែ ៥% ប៉ុណ្ណោះ ស្រាប់តែពេលនេះស្ថានភាពបែរជាប្រសើរឡើង ៤០-៥០% ក្រោយទទួលការព្យាបាលនៅម៉ាឡេស៊ី។
កូនប្រុសច្បងរបស់សិល្បករគំនូរដ៏មានថ្វីដៃ លោក ព្រហ្ម ពន្លឺ គឺកុមារា ពន្លឺ វីរះបុត្រ ហៅ ឆលី ជាក្មេងប្រុសម្នាក់ដែលទទួលបានការអាណិតអាសូរយ៉ាងខ្លាំងក្លាពីប្រជាជនកម្ពុជា។ ក្រោយទទួលដំណឹងថា កុមារាវ័យ៥ឆ្នាំនេះបានតស៊ូជម្នះជាមួយជំងឺមហារីក ហៅថា Anaplastic Medulloblastoma ដំណាក់ទី៤ អស់រយៈពេលប្រមាណជាង១ឆ្នាំ។
កន្លងមក ក្រុមគ្រួសារ ឆលី បានចំណាយពេលវេលា ប្រាក់កាក់យ៉ាងច្រើនសន្ធឹកលើការព្យាបាល ប៉ុន្តែដុំសាច់នៅតែបន្តដុះរាលដាល ដោយសារជំងឺប្រភេទនេះ ជាជំងឺដ៍កាចសាហាវ និងរីកដុះដាលលឿនរហ័ស រហូតចុងក្រោយគ្រួសាររបស់ ឆលី ស្ទើរតែអស់សង្ឃឹមទៅហើយព្រោះមន្ទីរពេទ្យលែងទទួលព្យាបាល ឆលី បន្តទៀត។
យ៉ាងណាមិញ សិល្បករ ព្រហ្ម ពន្លឺ មិនបោះបង់ទោះបីក្តីសង្ឃឹមកូនប្រុសមានត្រឹមតែ ៥%ក៏ដោយ រហូតលោកបានជួបអ្នកតំណាងនៃ ២៣ Century នៅប្រទេសកម្ពុជា កញ្ញា ប៊ុណ្ណា ថាវរី ដែលបានជួយណែនំាការព្យាបាលតាមបែបកោសិកាសុំាដែលជាវិធីសាស្រ្ត និងបច្ចេកទេសព្យាបាលថ្មីមួយប្រភេទនៅប្រទេសម៉ាឡេស៊ី ធ្វើឱ្យ ឆលី មានពន្លឺនៃក្តីសង្ឃឹមឡើងវិញ ប្រៀបបីដូចជាអភិនិហារសម្រាប់ជីវិតក្មេងប្រុសម្នាក់នេះ។
សិល្បកររូបនេះឱ្យដឹងថា បច្ចុប្បន្ន ឆលី មានភាពប្រសើរឡើងបន្ទាប់ពីការព្យាបាលដោយវីធីសាស្រ្ត អេមម៉្យូណូ ថេរ៉ាពី (Immunotherapy) ដែលប្រើប្រាស់កោសិកាធម្មជាតិដើម្បី ប្រឆាំងនឹងសម្លាប់កោសិកាមហារីក។
២៣ Century បានប្រើប្រាស់កោសិកាធម្មជាតិរបស់ ឆលី ផ្ទាល់ទៅបំលែងជាកោសិការធម្មជាតិថ្មីរួចចាក់បញ្ចូលក្នុងខ្លួនរបស់ ឆលី វិញ ដើម្បីធ្វើការពង្រឹងកោសិកាធម្មជាតិដែលមានស្រាប់ក្នុងខ្លួនរបស់ឆលី ស្តារមុខងារភាពសុំាជួយកាត់បន្ថយផលប៉ះពាល់ និងទៅប្រយុទ្ធប្រឆាំងសម្លាប់កោសិការមហារីករបស់ ឆលី គ្រប់ទីកន្លែងនៅក្នុងរាងកាយក្នុងពេលតែមួយ។
សិល្បករ ព្រហ្ម ពន្លឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ២៣Century ដែលបានយកចិត្តទុកដាក់ដ៏ខ្ពស់មកលើ ឆលី ព្រមទាំងការថែទាំបានយ៉ាងល្អ។ ក្នុងនាមជាម្តាយ និងឪពុក គ្មានអ្វីសប្បាយចិត្តជាងពេលឃើញស្ថានភាពជំងឺកូនប្រសើរឡើងនោះឡើយ ហើយតាំងពីដឹងថា ឆលី មានជំងឺមហារីកដំណាក់កាលទី៤ មក យើងពុំធ្លាប់មានអារម្មណ៍កក់ក្តៅ និងមានទំនុកចិត្តខ្ពស់បែបនេះឡើយ គ្រប់យ៉ាងប្រៀបបីដូចអភិនិហារ ហើយនេះក៏ជាក្តីសង្ឃឹមថ្មីសម្រាប់ ឆលី ផងដែរ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា