ថ្ងៃច័ន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២៥

Scarlett Johansson រកឃើញខ្លួនឯងច្បាស់តាមរយៈការដឹកនាំភាពយន្តដំបូង

២១ កញ្ញា ២០២៥ | កម្សាន្ដ

 

តារាសម្ដែងស្រីល្បីឈ្មោះអាមេរិក Scarlett Johansson បាននិយាយថា បទពិសោធន៍នៃការដឹកនាំភាពយន្តជាលើកដំបូង ធ្វើឱ្យនាងអាចបំពេញក្ដីស្រមៃរបស់ខ្លួន។ក្រុមតារាសម្ដែងក្នុងភាពយន្ត "Eleanor The Great" ដែលជាស្នាដៃដឹកនាំដំបូងរបស់តារាសម្តែងឈ្នះពានរង្វាន់ Scarlett Johansson បានកោតសរសើរមិនដាច់ពីមាត់ចំពោះជំនាញពីក្រោយកាមេរ៉ារបស់ Johansson ខណៈដែលខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តទីក្រុង Toronto ប្រទេសកាណាដា។

 


បន្ទាប់ពីស្វាគមន៍អ្នកគាំទ្រ និងផ្ដល់ហត្ថលេខា តួស្រីក្នុងរឿង "Avengers” និង "Jurassic World” Johansson បានប្រាប់អ្នកសារព័ត៌មាននៅលើកម្រាលព្រំក្រហមថា ការដឹកនាំរឿង "គឺប្រៀបដូចជាការបំពេញអត្ថន័យបន្ថែម" ក្នុងអាជីពរបស់នាង។

 

 

ទាំងការសម្រេចចិត្ត និងការស្វែងរកចម្លើយសម្រាប់សំណួរជាច្រើនគឺសុទ្ធសឹងជាអ្វីដែលធ្វើឱ្យនាងរំភើប និងជាការបំពេញបទពិសោធន៍ល្អៗជាច្រើនសម្រាប់នាង។

 


ភាពយន្ត "Eleanor the Great” រៀបរាប់ពីសាច់រឿងរបស់លោកយាយអាយុ 95 ឆ្នាំឈ្មោះ Eleanor ដែលព្យាយាមស្វែងរកមិត្តថ្មីបន្ទាប់ពីផ្លាស់ទៅរស់នៅទីក្រុងញូវយ៉ក ហើយក៏បានជួបមិត្តថ្មីជាក្មេងស្រីអាយុ 19 ឆ្នាំ។

 


តារាសម្ដែងជើងចាស់ June Squibb ដែលជាសម្ដែងជាតួឯកក្នុងរឿងនេះបាននិយាយថា "ការធ្វើការជាមួយ Scarlett Johansson.... គឺអស្ចារ្យណាស់ ហើយអ្នកស្រីគិតថានាងគឺជាមេដឹកនាំដ៏ពូកែសម្រេចចិត្តម្នាក់ ដែលនេះជាចំណុចអស្ចារ្យសម្រាប់តួនាទីជាអ្នកដឹកនាំរឿង។

 


ចំណែកតារាសម្តែងប្រុស Chiwetel Ejiofor ដែលដើរតួជាតួអង្គ Roger ក្នុងភាពយន្ត ក៏បានចែករំលែកដែរថា ''Scarlett គឺជាអ្នកប្រាស្រ័យទាក់ទងដ៏អស្ចារ្យ និងមានចក្ខុវិស័យពិតប្រាកដសម្រាប់សាច់រឿង និងសម្លេងដែលនាងចង់បាន”។បន្ទាប់ពីការបញ្ចាំងនៅមហោស្រពភាពយន្ត Toronto ភាពយន្ត "Eleanor the Great" នឹងចេញបញ្ចាំងនៅសហរដ្ឋអាមេរិកនៅថ្ងៃទី 26 ខែកញ្ញា ៕

 


 

 


 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025