ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

Jisoo ក្រុម BLACKPINK បញ្ចេញវីដេអូចម្រៀងចុងក្រោយថតនៅសិង្ហបុរី

១៥ សីហា ២០២៥ | កម្សាន្ដ

សមាជិកក្រុម BLACKPINK Jisoo បានចេញវីដេអូចម្រៀងដែលបានថតក្នុងប្រទេសសិង្ហបុរី សម្រាប់បទថ្មីចុងក្រោយរបស់នាងមានចំណងជើងថា “Your Love” ។Jisoo សមាជិកកូនបងរបស់ក្រុម BLACKPINK ថ្មីៗនេះបានចេញវីដេអូចម្រៀងសម្រាប់បទថ្មីចុងក្រោយរបស់នាងមានចំណងជើងថា “Your Love” ។

 


ចេញផ្សាយកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅនេះ បទនេះគឺជាវីដេអូចម្រៀងទីពីរ ដកស្រង់ពីអាល់ប៊ុមទោលដំបូងរបស់តារា K-pop រូបនេះមានចំណងជើងថា “Amortage” ដែលចេញផ្សាយកាលពីថ្ងៃទី ១៤ ខែកុម្ភៈ។

 

 

យោងតាមគេហទំព័រ Mandai Wildlife Reserve វីដេអូចម្រៀងនេះត្រូវបានថតនៅឧទ្យាន Rainforest Wild ASIA ដែលជាផ្នែកមួយនៃសួនសត្វព្រៃធម្មជាតិ Mandai Wildlife Reserve ក្នុងប្រទេសសិង្ហបុរី។ 

 


គួររំឭកថា តារាចម្រៀងស្រីមានឈ្មោះពេញ Kim Jisoo បានចុះកុងត្រាការងារទោលជាមួយក្រុមហ៊ុនអាមេរិក Warner Records ក្នុងខែមករា ឆ្នាំ ២០២៥ ព្រមទាំងបានបង្កើតទីភ្នាក់ងារ ផ្ទាល់ខ្លួនផងដែរជាមួយបងប្រុសរបស់នាងមានឈ្មោះថា Blissoo ក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ។ 

 


ក្រុមចម្រៀង BLACKPINK បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ និងបានក្លាយជាក្រុមចម្រៀងស្រីដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក។ កាលពីថ្ងៃទី ៥ ខែកក្កដា ពួកគេបានបង្ហាញបទចម្រៀងថ្មី “Jump” តាមរយៈការសម្ដែងផ្ទាល់នៅឯឆាកដំបូងនៃការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ពួកគេក្នុងទីក្រុង Goyang ប្រទេសកូរ៉េខាងត្បូង មុនចេញផ្សាយ MV ជាផ្លូវការនៅថ្ងៃទី ១១ កក្កដា។ 

 


ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ២០២៥ របស់ពួកគេមានឈ្មោះថា Deadline គ្រោងនឹងបញ្ចប់នៅទីក្រុងហុងកុងក្នុងខែមករា ឆ្នាំ ២០២៦ ក្រោយការសម្ដែងនៅទីក្រុងចំនួន ១៦ ជុំវិញពិភពលោក។

 

 

សម្រាប់ខែសីហានេះ សមាជិកទាំង ៤ រួមមាន Jisoo, Jennie, Rose និង Lisa នៅមានកាលវិភាគសម្ដែងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃទី១៥ និង ១៦ រួចហើយនឹងបន្តទៅប្រទេសផ្សេងទៀតរួមមាន សិង្ហបុរី តៃវ៉ាន់ ហ្វីលីពីន និងជប៉ុន ចាប់ពីខែតុលា ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025