ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងប្រទេសរុស្ស៊ី និងបានរិះគន់ទៅលើអ៊ឺរ៉ង់ខណៈកិច្ចប្រជុំកំពូលG7 បិទបញ្ចប់នៅថ្ងៃអង្ញការ(១៧មិថុនា)នៅទីក្រុងAlberta។
លោកCarneyនិយាយថា«ជាមួយដៃគូរអន្តរជាតិរបស់យើង, យើងបានដាក់កញ្ចប់ទណ្ឌកម្មថ្មីដ៏ធំមួយទៅលើមនុស្សជាច្រើននាក់ និងក្រុមហ៊ុននាវាជាច្រើន ដើម្បីបង្កើនសម្ពាធដ៏ខ្លាំងបំផុតទៅលើប្រទេសរុស្ស៊ី»។
លោកបន្តថា កាណាដា នឹងផ្តល់មូលនិធិចំនួនច្រើនជាង២ពាន់លានដុល្លារអាមេរិកសម្រាប់ដ្រូន, គ្រាប់កាំភ្លើង, រថពាសដែក និងកញ្ចី២,៣ពាន់លានដុល្លារអាមេរិកដើម្បីជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសអ៊ុយក្រែនឡើងវិញ។
នាយករដ្ឋមន្ត្រីកាណាដារូបនេះ ក៏បានលើកឡើងពីភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាផងដែរ។ លោកថា មេដឹកនាំក្រុមប្រទេសG7 រក្សាការប្តេជ្ញាស្វែងរកសន្តិភាព និងស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ា។ បានបញ្ជាក់ច្បាស់ថា អ៊ឺរ៉ង់គឺជាដើមចមនៃអស្ថិរភាពក្នុងតំបន់ និងភេរវកម្ម។
ប្រែសម្រួល៖ណាវ័ន្ត