ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥

Donald Trumpទាមទារឱ្យអ៊ឺរ៉ង់សុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ

១៨ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 


លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានទៅអ៊ឺរ៉ង់យ៉ាងដូច្នេះថា «ភាពអត់ធ្មត់របស់យើងកាន់តែតិចទៅហើយ» ហើយលោកបានសរសេរនៅលើបណ្តាញសង្គមអនឡាញដូច្នេះថា«ត្រូវចុះចាញ់ដោយគ្មានលក្ខខណ្ឌ!»។ យោងសារព័ត៌មានអង់គ្លេសBBC ផ្សាយនៅថ្ងៃពុធ(១៨មិថុនា)នេះ។ 

 

ជាមួយគ្នា លោកប្រធានាធិបតីអាមេរិករូបនេះ លើកឡើងថា «យើងនឹងមិនសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសអ៊ឺរ៉ង់លោក Ayatollah Ali Khamenei ឡើយ។ យ៉ាងហោចណាស់មិនមែនពេលឥឡូវនេះ»។

 

តាមសារព័ត៌មានCBS ឱ្យដឹងថា លោកTrump កំពុងពិចារណាចូលរួមនៅក្នុងការវាយប្រហាររបស់ប្រទេសអ៊ីស្រាអ៊ែលទៅលើទីតាំងនុយក្លេអ៊ែរក្រោមដីរបស់ប្រទេសអ៊ឺរ៉ង់។

 

ចំណែកឯមេដឹកនាំកំពូលរបស់ប្រទេសអ៊ឺរ៉ង់លោក Ayatollah Ali Khamenei  បាននិយាយដូច្នេះ« ប្រទេសអ៊ីរ៉ង់​នឹង​មិន​ចុះសម្រុង​នឹង​អ៊ីស្រាអែល​ឡើយ ហើយអ៊ឺរ៉ង់នឹងបង្ហាញពីភាពគ្មានសេចក្តីប្រោសប្រណីមេត្ដាចំពោះអ៊ីស្រាអ៊ែល»។ 

 

ងាកទៅបណ្តាក្រុមប្រទេសសហភាពអ៊ឺរ៉ុបវិញឃើញថា ប្រទេសបារាំងបានព្រមានពីការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសអ៊ឺរ៉ង់ ស្របពេលដែលប្រទេសអាលឺម៉ង់បង្ហាញការគាំទ្រចំពោះចំណាត់ការយោធារបស់ប្រទេសអ៊ីស្រាអ៊ែលទៅលើប្រទេសអ៊ឺរ៉ង់។ 

 

នេះជាថ្ងៃទី៥ ចាប់តាំងពីអ៊ីស្រាអ៊ែល ចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ឺរ៉ង់ ។ ទាំងប្រទេសអ៊ឺរ៉ង់ និងអ៊ីស្រាអ៊ែល បន្តការវាយប្រហារដាក់គ្នាទៅវិញទៅមក ប៉ុន្តែមិនមានភាពងាយស្រួលសម្រាប់ប្រជាជនអ៊ឺរ៉ង់ជម្លៀស។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025