ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥

ស្លូវ៉ាគីប្រទេសសមាជិកសហភាពអ៊ឺរ៉ុបប្រកាសមិនគាំទ្រទណ្ឌកម្មសហភាពអ៊ឺរ៉ុបលើប្រទេសរុស្ស៊ី

០៩ មិថុនា ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោកនាយករដ្ឋមន្ត្រី Robert Ficoនៅថ្ងៃអាទិត្យ(៨មិថុនា) បាននិយាយថា ប្រទេសស្លូវ៉ាគី(Slovakia) នឹងបិទខ្ទប់ទណ្ឌកម្មផ្សេងៗរបស់សហភាពអ៊ឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើទណ្ឌកម្មទាំងអស់នោះ ជាទណ្ឌកម្មប៉ះពាល់ដល់ប្រយោជន៍ជាតិរបស់ប្រទេសស្លូវ៉ាគី។ 

 

ការប្រកាសរបស់នាយករដ្ឋមន្ត្រីរូបនេះធ្វើឡើងក្រោយសភាអនុម័ត្តសេចក្តីសម្រេចអំពាវនាវរដ្ឋាភិបាលមិនឱ្យគាំទ្រវិធានការថ្មីផ្សេងៗរបស់សហភាពអ៊ឺរ៉ុប។ 

 

លោក Fico  បាននិយាយថា ប្រទេសស្លូវ៉ាគីចង់រក្សាការស្ថាបនានៅក្នុងប្លុកសហភាពអ៊ឺរ៉ុប ប៉ុន្តែលោកបានហៅសេចក្តីសម្រេចរបស់សហភាពអ៊ឺរ៉ុបជាឧបករណ៍នយោបាយ។ 

 

ប្រទេសស្លូវ៉ាគី ជាប្រទេសសមាជិកអង្គការណាតូ និងជាប្រទេសសមាជិកសហភាពអ៊ឺរ៉ុប បានបង្ហាញពីការយល់ឃើញដោយឡែក ចេញពីជំហររបស់សម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ចំពោះបញ្ហាប្រទេសអ៊ុយក្រែន ក្រោមការដឹកនាំរបស់លោកFico និងសម្ព័ន្ធរដ្ឋាភិបាលឆ្វេងនិយមជាតិនិយមរបស់់លោក និងបានបញ្ឈប់ជំនួយយោធាផ្លូវការរបស់រដ្ឋ ទៅឱ្យទីក្រុងកៀវដែលប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។

 

នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លោក Fico  ក៏ជាអ្នកប្រឆាំងមួយរូបចំពោះ ទណ្ឌកម្មលើប្រទេសរុស្ស៊ីជុំវិញបញ្ហាសង្គ្រាមលើប្រទេសអ៊ុយក្រែន ដោយនិយាយថាទណ្ឌកម្មបង្កការខូចខាតលើប្រទេសស្លូវ៉ាគីនិងសហភាពអ៊ឺរ៉ុបជាជាងរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025