ថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥

សត្វសុនកមួយក្បាលបានក្លាយជាតារាកំពុងរះឡើងនៅតាមផ្លូវនៅក្នុងទីក្រុងកានប្រទេសបារាំង

០២ មិថុនា ២០២៥ | កម្សាន្ដ

 វាមិនត្រឹមតែអ្នកមានទ្រព្យសម្បត្តិនិងល្បីល្បាញប៉ុណ្ណោះទេដែលបានចូលរួមនៅក្នុងមហោស្រពភាពយន្តកាននៅប្រទេសបារាំងឆ្នាំនេះ សូម្បីតែសុនកមួយក្បាលក៏បានក្លាយជាតារាកំពុងរះលើតាមផ្លូវនៅទីក្រុងកានផងដែរ។

 


កាលពីមួយសប្ដាហ៍មុននេះ មានការរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តកាន (Cannes Film Festival) រយៈពេលប្រហែលមួយសប្ដាហ៍នៅប្រទេសបារាំងដោយមានការចូលរួមពីអ្នកមានទ្រព្យសម្បត្តិ និងតារាភាពយន្តល្បីល្បាញរាប់ពាន់នាក់រួមទាំងអ្នកស្រី អេនជេលីណា ជូលី (Angelina Jolie) ផងដែរ។

 


ប៉ុន្តែអ្វីដ៏គួរឱ្យចម្លែកទៀតនោះគឺថា មានពូជសុនកផូមេរ៉ានៀនអាយុ៣ឆ្នាំមួយក្បាលក៏បានក្លាយជាអ្នកតារានៅតាមផ្លូវនៅក្នុងទីក្រុងកាននេះផងដែរដោយសុនកនេះបានបញ្ឈប់អ្នកទស្សនានៅតាមផ្លូវធ្វើដំណើររបស់ពួកគេដោយសារពួកគេលង់នឹងពណ៌សម្បុរ និងរោមដ៏ស្រស់ស្អាតបង្កប់ដោយស្នាម  ញញឹមដ៏គួរខ្នាញ់របស់សុនកនេះរហូតពួកគេបានទាញយកទូរសព្ទដើម្បីថតរូបជាមួយនឹងសុនកនេះ។

 


នាង សាមី អានសារី (Sami Ansari) ជាម្ចាស់របស់សុនកញីឈ្មោះតារា (Star) មួយនេះបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា នៅពេលតារាចេញក្រៅម្ដងៗ គឺតែងតែមានមនុស្សជាច្រើនបានបញ្ឈប់ដំណើររបស់នាងដើម្បីសុំថត ឬចាប់កាន់ ឬក៏ឱបថើបជាដើមស្ទើរគ្រប់នាទី ហើយតាមពិត តារាមិនជាចង់ឈប់ប៉ុន្មានទេ ប៉ុន្តតារាត្រូវតែឈប់ព្រោះសុនកនេះគឺជាតារាប្រចាំទីក្រុងកាន (Star of Cannes)។

 


សូមបញ្ជាក់ថា តារាគឺជាសត្វសុនកមួយក្នុងចំណោមសុនកមួយចំនួនទៀតនៅក្នុងទីក្រុងកានដែលទទួលបានភាពល្បីល្បាញ និងក្លាយជាតារានៅក្នុងពេលប្រារព្ធព្រឹត្តិការណ៍មហោស្រពភាពយន្តកាន នេះ ប៉ុន្តែតារាគឺជាសុនកដែលទទួលបានភាពល្បីល្បាញខ្លាំងជាងគេបំផុតនៅក្នុងចំណោមសុខកទាំងនេះ៕

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025