ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥
សត្វខ្លាឃ្មុំផេនដាយក្ស២ក្បាលដែលពោរពេញដោយជីវិតរីករាយជានិច្ចត្រូវបានកាមេរ៉ាចាប់រូបភាពបានកាលពីពេលថ្មីៗនេះនៅពេលពួកគេកំពុងប្រឡែងលេងជាមួយកូនតុក្កតាជ័រជាច្រើនប្រភេទនៅខេត្តស៊ីឈាន ប្រទេសចិន។
វីឌីអូឃ្លីបដែលថតបាននៅមូលដ្ឋានស៊ឹនស៊ូភីង (Shenshuping)នៃតំបន់អភិរក្ស និងស្រាវជ្រាវសត្វផេនដាយក្សរបស់ប្រទេសចិនបង្ហាញរូបកូនផេនដា២ក្បាលដ៏គួរឲ្យស្រឡាញ់ចាប់កំណើតកាលពីឆ្នាំ២០២៤។ ពួកគេមានមេ-បាឈ្មោះកានកាន Can Canh) និងស៊ីទូ (Xi Dou)។
ប្រដាប់ប្រដារសម្រាប់ពួកគេលេងទាំងនេះផ្ដល់ដោយ «កម្មវិធីថែរក្សាបរិស្ថាន» នៃមូលដ្ឋានខាងលើនេះ។ គេដាក់របស់ទាំងនេះឲ្យផេនដាលេងដើម្បីជំរុញឲ្យពួកគេមានចលនារស់រវើក, លើកកម្ពស់អព្ភន្តរញាណពីធម្មជាតិ និងជួយទ្រទ្រង់ការរីកចុះដាលផ្នែករាងកាយ និងសតិបញ្ញារបស់ពួកគេ។
ទីនេះជាវិទ្យាស្ថានសិក្សាស្រាវជ្រាវដ៏ល្បីលំដាប់កំពូលនៅលើពិភពលោកដែលធ្លាប់មានស្នាដៃខាងបង្កាត់ពូជផេនដាយក្ស និងអភិរក្សពួកគេ។ កាលពីឆ្នាំ២០២៤ផេនដា១៣ក្បាលបានចាប់កំណើតនៅក្នុងតំបន់អភិរក្សនេះរួមទាំងផេនដា២ក្បាលដែលគេថតបាននៅក្នុងវីឌីអូឃ្លីបនោះផងដែរ។
មជ្ឈមណ្ឌលនេះបានបង្កើតក្រុមការងារជាសាកលដើម្បីលើកកម្ពស់ការសហការជាអន្តរជាតិ និងទទួលយកផេនដាទៅចិញ្ចឹមនៅតាមសួនសត្វ១៨កន្លែងនៃប្រទេសចំនួន១៦។ ទីនេះក៏មានទីតាំងបង្កាត់ពូជផេនដា៣៩កន្លែង និងវិទ្យាស្ថានស្រាវជ្រាវជាងដប់កន្លែងផងដែរ៕
ប្រែសម្រួល៖ អន សំអាង