ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ស្របពេលទីផ្សារសិោល្បៈកំពុងជោគជ័យក្រោយពីជាប់ Top 10 Miss Cosmo International 2024 កញ្ញា អុិន លក្ខិណា ស្រាប់តែចង់ប្រាថ្នាជីវិតគូ ស្របពេលដែលតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ផ្ដើមចែកធៀបការ ។
ស្របពេលដែលតារាចម្រៀង ទេព បូព្រឹក្ស ត្រៀមរៀបការនៅខែក្រោយមានសិល្បករជាច្រើនច្រណែន និងផ្ញើសារជូនពរនាងគ្រប់ៗគ្នាបន្ទាប់ពីឃើញនាងត្រៀមរៀបចំពិធីមង្គលការយ៉ាងធំដុំនិងកក្រើកប្រចាំឆ្នាំ។ ក្នុងនោះកញ្ញា អុិន លក្ខិណា ដែលជាប្អូនស្រីមានការរាប់អានខ្លាំងជាមួយ ទេព បូព្រឹក្ស ស្រាប់តែបង្ហាញនូវអារម្មណ៍ពិតចង់បានស្វាមីល្អដូចជាបងស្រីក្នុងពេលឆាប់ៗ ។
កន្លងមក Top 10 Miss Cosmo International 2024 រូបនេះ ក៏ធ្លាប់បានបង្ហើបប្រាប់ផងដែរថា ខ្លួនបានរកឃើញដៃគូហើយ គ្រាន់តែក្នុងអំឡុងពេលនេះនាងកំពុងមើលចិត្តគ្នា ។ អ្វីដែលធ្វើឱ្យកញ្ញា កាន់តែញាប់ញ័រអារម្មណ៍នៅក្នុងពេលនេះ គឺក្រោយពីទទួលបានធៀបការពីតារាចម្រៀង ទេព បូព្រឹក្ស កាលពីប៉ុន្មានថ្ងៃមុន ស្រាប់តែបវរកញ្ញាកំពុងមានទីផ្សារ និងប្រជាប្រិយភាពខាងលើ ដែលជាអ្នករាប់អានជាមួយតារាចម្រៀង ទេព បូព្រឹក្ស ដូចបងប្អូន បានបង្ហាញនូវអារម្មណ៍ថា នាងពិតជាសប្បាយចិត្តណាស់នៅពេលឃើញបងស្រីរៀបការជាមួយមនុស្សល្អ ហើយនាងក៏ប្រាថ្នាចង់រៀបការ និងមានដៃគូល្អដូចជាបងស្រីដែរ ។
បន្ទាប់ពីបង្ហើបប្រាប់បែបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនចង់ឃើញ កញ្ញា ដឹកដៃគូស្នេហ៍ចូលរោងការ បន្ទាប់ពីតារាចម្រៀង ទេព បូព្រឹក្ស ។ ចំពោះកញ្ញា អ៊ិន លក្ខិណា វិញបានបញ្ជាក់ប្រាប់ថា ថ្វីដ្បិតតែនាងមានបំណងប្រាថ្នានិងចង់បានគូស្រករដែលល្អដូចជាបងស្រី ទេព បូព្រឹក្ស តែនាងមិនទាន់សម្រេចចិត្តរៀបការនៅក្នុងពេលនេះនៅឡើយទេ ដោយសារតែជីវិតនៅលំបាក ត្រូវប្រឹងធ្វើការងាររកប្រាក់ចំណូលឱ្យបានច្រើនសិន ។
គួររំលឹកផងដែរថា កញ្ញា អ៊ិន លក្ខិណា គឺជា Miss Cosmo International 2024 ដែលបានជាប់ក្នុងលំដាប់ Top 10 ដែលកំពុងធ្វើឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសជាច្រើនពេញចិត្តនូវស្នាដៃរបស់នាង ដោយនាងបានចេញទៅបង្ហាញម៉ូដ និងចូលរួមកម្មវិធីធំៗជាច្រើននៅប្រទេស វៀតណាម ធ្វើឱ្យនាងអាចរកប្រាក់ចំណូលពីវិស័យនេះបានយ៉ាងច្រើន ។ អ៊ិន លក្ខិណា បានទទួលស្គាល់ថា ជីវិតរបស់នាងពេលនេះគឺល្អប្រសើរច្រើន និងអាចរកប្រាក់ចំណូលបានច្រើនខុសពីឆ្នាំមុនៗ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និង ហ្វេសប៊ុក