ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥
ខណៈទីផ្សារសិល្បៈកំពុងតែឡើងខ្លាំងកញ្ញា ណាន ណាន ដែលគេស្គាល់ថាជាកូនស្រីរបស់តារាកំប្លែងល្បីឈ្មោះ ស្រី អុីត បាននិយាយថា នាងមិនទាន់ខ្វល់ខ្វាយរឿងស្នេហាគូស្រករ អីទេ ដោយទុករកពេលលុយសិន។
តារាសម្ដែង និងជាតារាចម្រៀងផងកញ្ញា ណាន ណាន បាននិយាយថា ពេលនេះទីផ្សារសិល្បៈកំពុងតែកើនឡើង ដែលជាឱកាសមួយនាងត្រូវតែពង្រឹងសមត្ថភាពឱ្យបានខ្លាំង ជាជាងគិតពីរឿងស្នេហា។
ការបញ្ជាក់របស់តារាសម្ដែងវ័យក្មេងដែលជាកូនស្រីតារាកំប្លែងល្បីឈ្មោះ ស្រីអុីត ស្របពេល ថ្មីៗនេះ នាងត្រូវបានក្រុមហ៊ុនធំៗជាច្រើនហៅនាងថតផ្សព្វផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ដោយទទួលបានតម្លៃខ្លួនខ្ពស់គួរសម លទ្ធផលនេះកំពុងធ្វើឱ្យ ណាន ណាន ញញឹមបិទមាត់មិនជិតឡើយ ។ កញ្ញា ណាន ណាន បានទទួលស្គាល់ថា ក្រៅពីជោគជ័យសិល្បៈ នាងក៏មានយីអ៊ុនស្នេហ៍ដែរ មានអ្នកតាមសុំស្រឡាញ់ជាបន្តបន្ទាប់ គ្រាន់តែក្នុងកាលៈទេសៈនេះ នាងនៅពុំទាន់ជ្រើសរើសបុរសណាម្នាក់មកធ្វើជាគូនៅឡើយទេ ដោយសារចង់ទុកពេលវេលាដើម្បីពង្រឹងការងារសិល្បៈ រកប្រាក់ចំណូលចិញ្ចឹមជីវិតឱ្យបានល្អប្រសើរជាងនេះសិន ។
ម្យ៉ាងវិញទៀតម៉ាក់របស់នាងក៏មិនទាន់បើកភ្លើងខៀវសម្រាប់នាងរៀបចំជីវិតគូដែរ ។តារាសម្តែងវ័យក្មេងកញ្ញា ណាន ណាន ដែលត្រូវមហាជនស្គាល់ថាជាកូនស្រីបណ្តូលចិត្តរបស់តារាកំប្លែងនាង អ៊ីត កំពុងធ្វើឱ្យមហាជនច្រើនចាប់អារម្មណ៍ ជាពិសេសបន្ទាប់ពីធ្វើជាកូនកំដរស្រីឱ្យ តារាចម្រៀង រ៉ាប៊ី រួច នាងមានយីអ៊ុនខ្ពស់តែម្តង ទាំងរឿងការងារនិងរឿងស្នេហា ។
ណាន ណាន ពិតជាស្រស់ស្អាតខ្លាំងក្នុងថ្ងៃធ្វើកូនដំរស្រីដល់តារាចម្រៀង រ៉ាប៊ី នៅក្នុងថ្ងៃមង្គលការ។ ជាក់ស្តែងរូបភាពនាងជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ហើយនាងថែមទាំងស្និទ្ធស្នាលជាមួយនិងប្អូនថ្លៃប្រុសរបស់ រ៉ាប៊ី ផងដែរ រហូតមានអ្នកខ្លះបានផ្គូរផ្គង់អ្នកទាំងពីរ ។ ទោះជាយ៉ាងនេះក្តីកញ្ញា ណាន ណាន បានបញ្ជាក់ថា អ្វីដែលគ្រប់គ្នាឃើញគ្រាន់តែជាមិត្តភាពប៉ុណ្ណោះ ។
កញ្ញា ណាន ណាន ជាតារាសម្តែងជំនាន់ក្រោយដ៏មានទេពកោសល្យ នាងមិនត្រឹមតែពូកែសម្តែងប៉ុណ្ណោះទេ ថែមទាំងអាចច្រៀងបានយ៉ាងល្អ បន្ទាប់ពីបានចូលខ្លួនធ្វើជាកូនកំដរស្រីដល់តារាចម្រៀង រ៉ាប៊ី រួច នាងហាក់មានយីអ៊ុនល្អទាំងការងារនិងរឿងស្នេហា ។សូមបញ្ជាក់ថាកញ្ញា ណាន ណាន ត្រូវគេស្គាល់ថាក្រៅតែពីការសម្ដែង ច្រៀង និងថតស្ប៉តនានា ការថតវីដេអូខ្លីៗលើបណ្ដាញសង្គមរបស់នាងក៏ត្រូវមហាជនចាប់អារម្មណ៍ខ្លាំងផងដែរ។ ទាំងនេះបានរួចំណែកជួយទីផ្សារសិល្បៈនាងឱ្យកាន់តែល្បីថែមមួយកម្រិតទៀត៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន និងហ្វេសប៊ុក