ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ជាសិល្បករជើងចាស់ម្នាក់មិនចេះប្រកាន់ខ្លួន លោក យុន រិទ្ធីយ៉ាន បានកោតសរសើរការសម្តែងរបស់តារាក្មេងៗជំនាន់ក្រោយកំពុងជួយជ្រោមជ្រែងវិស័យភាពយន្តខ្មែរកាន់តែបេាះជំហានទៅមុខ។
តារាសម្តែងជើងចាស់ លោក យុន រិទ្ធីយ៉ាន កំពុងលេចមុខក្នុងខ្សែភាពយន្តខ្នាតធំរបស់ LD Entertainment «ប្រលោមលោកកុំអាន» ជាមួយតារាក្មេងៗច្រើនរូបផ្សេងទៀត។
ក្រោយសម្តែងជាមួយតារាក្មេងៗក្នុងរឿងនេះរួចមក តារាភាពយន្តពោរពេញដោយបទពិសោធន៍ យុន រិទ្ធីយ៉ាន បានសម្តែងការកោតសរសើរដល់ស្នាដៃសម្តែងរបស់សិល្បករស្រករក្រោយជាខ្លាំង ។
ថ្វីដ្បិតតែគ្រប់គ្នានៅវ័យក្មេង តែសមត្ថភាព និងទេពកោសល្យខ្លាំងមិនធម្មតានោះឡើយ។ក្នុងនាមជាសិល្បករជើងចាស់ម្នាក់ លោកចង់ឃើញគ្រប់គ្នាគាំទ្រ និងជួយជ្រោមជ្រែងវិស័យសិល្បៈខ្មែរឱ្យរីកចម្រើនទៅមុខ ហើយលោកក៏នឹងនៅបម្រើវិស័យសិល្បៈខ្មែរ ដរាបណាវិស័យសិល្បៈលែងត្រូវការលោក៕
ទោះវ័យរៀងជ្រេបន្តិច តែទីផ្សារសិល្បៈរបស់ យុន រិទ្ធីយ៉ាន នៅតែខ្ពស់ត្រដែត ដោយឆាប់ៗនេះលោកអ្នកនឹងបានឃើញស្នាដៃភាពយន្តថ្មីរបស់លោកតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកនានា៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក