ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥

ឈិនឡុង ចេញសម្ពោធស្នាដៃថ្មីរឿង “Karate Kid” ឆ្នាំ២០២៥ នៅអង់គ្លេស

២១ ឧសភា ២០២៥ | កម្សាន្ដ

 

រយៈពេល ១០ ឆ្នាំបន្ទាប់ពីបង្ហាញមុខជាមួយភាពយន្ត “The Karate Kid” លើកដំបូង នៅពេលនេះតារាក្បាច់គុនជើងចាស់ Jackie Chan ហៅ ឈិន ឡុងបានត្រលប់មកសម្ដែងភាពយន្តក្បាច់គុនរបស់ហូលីវូដនេះម្ដងទៀត។

 

 


តារាសម្ដែងពីភាពយន្ត "Karate Kid: Legends" រួមមានតារាជើងចាស់ហុងកុង Jackie Chan, តារាសម្ដែងអាមេរិក Ralph Macchio និងតារាសម្ដែងវ័យក្មេង Ben Wang បាននាំយកខ្សែភាពយន្ត Action ថ្មីរបស់ពួកគេទៅសម្ពោធបញ្ចាំងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី២០ ខែឧសភា។តារាសម្ដែងទាំងបីបានចូលថតរូបនៅទីលាន Trafalgar ក្នុងទីក្រុងឡុងដ៍ ខណៈអ្នកគាំទ្រជាច្រើនបានមកប្រមូលផ្ដុំដើម្បីស្វាគមន៍ និងជួបផ្ទាល់ជាមួយពួកគេ។

 


នៅក្នុងភាពយន្តនេះ តារាសម្ដែង Ben Wang បានដើរតួជាអ្នកប្រដាល់ក្បាច់គុនកុងហ្វូពីទីក្រុងប៉េកាំងឈ្មោះ Li Fong ដែលបានផ្លាស់ទៅរស់នៅទីក្រុងញូវយ៉កជាមួយម្តាយ ហើយក្រោយមកក៏បានហាត់រៀនក្បាច់គុនកុងហ្វូជាមួយលោកគ្រូ Han ដែលសម្ដែងដោយ ឈិន ឡុង និងលោកគ្រូ Daniel LaRusso ដែលសម្ដែងដោយ Ralph Macchio។

 


ក្នុងវ័យ ៧១ឆ្នាំ តារាសម្ដែង Jackie Chan ដែលធ្លាប់សម្ដែងក្នុងភាពយន្ត “The Karate Kid” មួយវគ្គរួចមកហើយកាលពីឆ្នាំ២០១០ ជាមួយនឹងតារាសម្ដែង Jaden Smith បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងកម្មវិធីសម្ពោធថា លោកនៅតែចង់សម្ដែងនិងផលិតភាពយន្ត Action ដែលមានថាមពលវិជ្ជមាន មិនមែនគ្រាន់តែមានឈុតវាយតប់ ឬបាញ់ប្រហារច្រើននោះទេ។

 


សម្រាប់តារាសម្ដែង Ralph Macchio វិញគឺបានសម្ដែងភាពយន្ត “The Karate Kid” ចំនួន ៤ វគ្គហើយចាប់តាំងពីឆ្នាំ១៩៨៤ ស្របពេលតារាសម្ដែង Ben Wang ធ្លាប់ត្រូវបានគេស្គាល់តាមរយៈភាពយន្តមុនៗដូចជា "American Born Chinese" and "Mean Girls"។

 


ភាពយន្ត "Karate Kid: Legends" ដែលជាភាគទី៦ នៃសែស្រឡាយភាពយន្ត “Karate Kid” នឹងចាក់បញ្ចាំងផ្លូវការនៅរោងកុននៅចក្រភពអង់គ្លេស អៀរឡង់ និងសហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែឧសភានេះ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025