ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥

អាកាសធាតុក្តៅនៅប្រទេសប៉ាគីស្ថានឡើងកំដៅដល់៤៣អង្សាសេរ

ទីក្រុងឡាហ័រ(Lahore)ដែលជាទីក្រុងធំបំផុតលំដាប់ទី២របស់ប្រទេសប៉ាគីស្ថាន មានអាកាសធាតុក្តៅខ្លាំងនៅថ្ងៃពុធ(២១ឧសភា)។ កំដៅឡើងដល់៤៣អង្សាសេរ(ឬស្មើនិង១០៩អង្សាហ្វារិនហៃ) ដែលគេបានចាត់ទុកថាជាអាកាសធាតុក្តៅខ្លាំងបំផុត។

 

 

 

 

ដោយសារអាកាសធាតុក្តៅបែបនេះ ប្រជាជនរស់នៅក្នុងទីក្រុង Lahore ព្យាយាមទទួលទានទឹកដើម្បីរក្សាសុខភាពក្នុងអាកាសធាតុក្តៅខ្លាំងដូច្នេះ។ 

 

លោកWasif Khan ប្រជាជនរស់នៅទីក្រុងឡាហ័រ បានរៀបរាប់ថា«អាកាសធាតុក្តៅនៅទីក្រុងឡាហ័រនៅពេលនេះ អាកាសធាតុក្តៅខ្លាំងពិបាកចេញទៅក្រៅ, ប្រជាជនគួររក្សាការប្រុងប្រយ័ត្ន ពាក់មួក និងគួរទទួលទានទឹកឱ្យបានគ្រប់គ្រាន់។ ពួកគេគួរពាក់វែនតាការពារកំដៅថ្ងៃ ហើយការពារខ្លួនគេពីកំដៅថ្ងៃ»។ 

 

ការិយាល័យឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន នៅថ្ងៃច័ន្ទ(១៩ឧសភា) បានចេញការព្រមានពីរលកកំដៅដោយនិយាយថា ចាប់ពីថ្ងៃអង្គារ(២០ឧសភា) ដល់ថ្ងៃសៅរ៍(២៤ឧសភា)នៅខេត្តSindh, ខេត្តPunjab និងខេត្តBalochistan  អាកាសធាតុក្តៅនឹងឡើងលើសកម្រិតមធ្យមភាគពី៤អង្សាសេរ ទៅ៦អង្សាសេរ។ 

 

ការិយាល័យឧតុនិយម បានចេញការណែនាំឱ្យប្រជាជនជៀងវាងប៉ះកំដៅថ្ងៃដោយផ្ទាល់ និងរក្សាភាពត្រជាក់សម្រាប់រាងកាយ។

 

ប្រទេសប៉ាគីស្ថាន ជួបប្រទះនូវរដូវក្តៅដ៏វែង និងក្តៅ ជាពិសេសនៅតំបន់ភាគខាងត្បូងប្រទេស។ 

 

 


 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025