ថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥

UN៖នៅមិនទាន់មានជំនួយចែកចាយក្នុងតំបន់ហ្គាហ្សានៅឡើយទេ

 

 

នៅមិនទាន់មានជំនួយចែកចាយក្នុងតំបន់ហ្គាហ្សានៅឡើយទេ។ នេះបើតាមការឱ្យដឹងពីមន្ត្រីអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ(២០ឧសភា) គឺនៅពេល១ថ្ងៃ បន្ទាប់ពីអ៊ីស្រាអ៊ែលអនុញាតិឱ្យផ្តល់ជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សាឡើងវិញ ក្រោយអ៊ីស្រាអ៊ែលបានបិទខ្ទប់តំបន់នេះអស់ពេល១១សប្តាហ៍ រហូតដល់អ្នកជំនាញព្រមានថា គ្រោះទុរិ្កក្សបានលេចឡើងនាពេលនេះ។ 

 

លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា រថយន្តដឹកស្បៀងអាហារសម្រាប់ទារកចំនួន៤គ្រឿង បានទៅដល់តំបន់ហ្គាហ្សានៅថ្ងៃច័ន្ទ  ហើយរថយន្តជាច្រើនគ្រឿងផ្សេងទៀតដឹង ម្សៅ , ឱសថ,អាហាររូបត្ថម្ភ និងសំភារៈសំខាន់ផ្សេងទៀត បានទៅដល់តំបន់ហ្គាហ្សានៅថ្ងៃអង្គារ។ ប៉ុន្តែជំនួយទាំងអស់នេះ នៅមិនទាន់បានទៅដល់ឃ្លាំង។ 

 

កាលពីព្រឹកថ្ងៃអង្គារ អ្នកនាំពាក្យការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) នៅទីក្រុងហ្សឺណែវ បាននិយាយថា ប្រទេសអ៊ីស្រាអែល បានផ្តល់ការអនុញ្ញាតឱ្យរថយន្តជំនួយប្រហែល១០០គ្រឿង ចូលទៅតំបន់ហ្គាហ្សា។

 

ប្រទេសអ៊ីស្រាអែល ប្រកាសថានឹងបង្កើនប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហាម៉ាស និងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងមូល។

 

តំបន់ហ្គាហ្សាបានក្លាយទៅជាវាលសំណល់ដ៏បំផ្លិចបំផ្លាញដោយសារការវាយប្រហារដីគោក និងអាកាសរបស់ប្រទេសអ៊ីស្រាអ៊ែល ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអ៊ែលនៅខែតុលាឆ្នាំ២០២៣។ 

 

អ៊ីស្រាអែល​​និយាយ​ថា ការបិទខ្ទល់តំបន់ហ្គាហ្សាមានបំណងរារាំងមិនឱ្យជន​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីន​យកជំនួយ។ ការលើកឡើងនេះ ត្រូវក្រុមហាម៉ាស់បដិសេធ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025