ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥
បុគ្គលិកស្ថានទូតអ៊ីស្រាអ៊ែល២នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅខាងក្រៅសារមន្ទីរCapital Jewish Museum នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៃសហរដ្ឋអាមេរិក នៅពេលល្ងាចថ្ងៃពុធ(២១ឧសភា) ។ ជនសង្ស័យ ត្រូវប៉ូលីសចាប់ឃុំខ្លួន។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ និងសារព័ត៌មានអាមេរិក។
បុរសម្នាក់ និងស្ត្រីម្នាក់ ត្រូវបានបាញ់សម្លាប់នៅជិតសារមន្ទីរ។ យោងការិយាល័យFBI អាមេរិក និងការិយាល័យរដ្ឋអាជ្ញារអាមេរិក។
លោកស្រី Pamela Smith ស្នងការប៉ូលីសទីក្រុងវ៉ាស៊ីនតោន ឱ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបានចាប់ខ្លួននោះបានដើរនៅខាងក្រៅសារមន្ទីរពេទ្យ បានស្រែកថា ដោះលែងប៉ាលេស្ទីន,ដោះលែងប៉ាលេស្ទីន។
លោកស្រីSmith បានលើកឡើងដូច្នេះ«បុរសម្នាក់បានដើរវិលវល់ទៅវិញទៅមកនៅខាងក្រៅសារមន្ទីរពេទ្យ។ បន្ទាប់មកបានដើរទៅមនុស្សមួយក្រុមមានគ្នា៤នាក់ ហើយភ្លាមៗ បានចាប់ផ្តើមបើកការបាញ់ប្រហារទៅលើអ្នកទាំងអស់នោះដោយប្រើកាំភ្លើងខ្លី»។ ក្រោយមកជនដៃដល់ បានដើរចូលសារមន្ទី។ នៅទីនោះ ត្រូវសន្តិសុខឃាត់ និងចាប់ខ្លួន។
ស្ថានទូតអ៊ីស្រាអ៊ែល មិនបានការឆ្លើយតបភ្លាមៗឡើយចំពោះករណីបាញ់សម្លាប់នេះ មិនថា ជនដៃដល់,ជនរងគ្រោះឬចេតនានៃការបាញ់សម្លាប់ឡើយ។
លោកប្រធានាធិបតីអាមេរិកDonald Trump បានថ្កោលទោសចំពោះការបាញ់ប្រហារនេះ។
ប្រែសម្រួល៖ណាវ័ន្ត