ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ក្រុមនារីខេប៉ុប MEOVV បានផ្លាស់ប្ដូរស្ទីលថ្មីជាមួយបទចម្រៀងបែប Pop-rock មានចំណងជើងថា “Drop Top” ជាបទចម្រៀងនាំមុខសម្រាប់អាល់ប៊ុម EP ដំបូងរបស់ពួកគេ។MEOVV (មៀវ) ក្រុមចម្រៀងសិស្សប្អូនរបស់ BLACKPINK និង 2NE1 បានបង្ហាញការរំពឹងកាន់តែខ្ពស់ជាមួយអាល់ប៊ុមពេញដំបូងរបស់ពួកគេមានចំណងជើងថា “My Eyes Open VVide” ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ព្រមជាមួយវីដេអូចម្រៀងបទ “Drop Top”។
មានបទចម្រៀងសរុប ៦បទ អាល់ប៊ុម “My Eyes Open VVide” ត្រូវបានចេញផ្សាយរយៈពេល ៨ ខែបន្ទាប់ពីក្រុមចម្រៀងមួយនេះបានបង្ហាញមុខជាមួយបទចម្រៀងដំបូងគឺបទ “Meow” (មៀវ) កាលពីខែកញ្ញា ឆ្នាំមុន។
មានសមាជិកសរុប ៥ នាក់ Meovv គឺជាក្រុមចម្រៀងស្រីដំបូងបំផុតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ YG គឺ The Black Label ដែលស្ថិតក្រោមការដឹកនាំរបស់ផលិតករ Teddy Park។ផលិតកររូបនេះត្រូវបានគេស្គាល់ថាជាផលិតករនិងអ្នកនិពន្ធចម្រៀងសម្រាប់ក្រុមល្បីៗរបស់ YG ដូចជា BIGBANG, 2NE1 និង BLACKPINK។
ខណៈដែលការបង្ហាញមុខដំបូងរបស់ពួកគេមិនសូវមានសកម្មភាពអធិកអធមបើធៀបនឹងក្រុមចម្រៀងថ្មីដទៃ ប៉ុន្តែសមាជិកទាំង ៥ រូបរួមមាន Sooin, Gawon, Anna, Narin និង Ella បានបង្ហាញមុខយ៉ាងញឹកញាប់ក្នុងកម្មវិធី Talk Show ផ្សេងៗ និងទាក់ទាញការគាំទ្របានយ៉ាងច្រើន។
ក្នុងកម្មវិធីសម្ពោធនិងផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ សមាជិក Sooin បាននិយាយថា តាមរយៈអាល់ប៊ុមនេះ ពួកគេនឹងនាំអ្នកគាំទ្រទៅកាន់ពិភពតន្ត្រីកាន់តែស៊ីជម្រៅ និងសម្បូរបែប ហើយសមាជិកក្រុមម្នាក់ៗបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញឱ្យអ្នកគាំទ្របានឃើញចក្រវាលដ៏ពិសេសរបស់ Meovv។
បន្ទាប់ពីចេញផ្សាយអាល់ប៊ុមដំបូង សមាជិកទាំង ៥ មានគម្រោងរៀបចំកម្មវិធីជួបជុំផ្ទាល់ជាមួយអ្នកគាំទ្រទាំងនៅប្រទេសកូរ៉េ និងក្រៅប្រទេសដោយចាប់ផ្ដើមពីខែឧសភានេះ ៕
ប្រែសម្រួល៖ វ៉ាន់ថន