ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥

មិនខ្លាចបាត់បង់ទីផ្សារទោះតារាស្រីផ្សេងមិនហ៊ានធ្វើតែ កុយ អេណា ហ៊ានផ្លាស់ប្ដូរទាំងភាពជឿជាក់ !

២៤ មេសា ២០២៥ | កម្សាន្ដ

 

 

បើទោះជាតារាស្រីផ្សេងៗទៀតកម្រហ៊ានផ្លាស់ប្ដូររឿងពណ៌សម្បុរ ក៏ប៉ុន្តែសម្រាប់ កុយ អេណា មិនដូច្នេះទេ នាងបែរជាហ៊ានធ្វើទាំងភាពជឿជាក់ដោយមិនខ្លាចបាត់បង់ទីផ្សារ។

 

 

ធ្លាប់តែជានារីមានស្បែកភ្លឺសរលោងស្អាត ពេលនេះតារាស្រី កុយ អេណា ប្រែទៅជាសប្បុរស្រអែមខ្លាំង មិនចាញ់តារាស្បែកខ្មៅនៅក្រៅប្រទេសឡើយ ។ ជុំវិញនៃការប្រែប្រួលសប្បុររបស់តារាស្រីរូបនេះ ត្រូវបាននាងបញ្ជាក់យ៉ាងច្បាស់ថា មកពីនាងរកឃើញខ្លួនឯង ហើយក៏មិនខ្លាចក្នុងការបាត់បង់ទីផ្សារការងារដែរ ។

 

 

ភាគច្រើនតារាស្រីនៅក្នុងប្រទេស កម្ពុជា និយម និងចូលចិត្តសប្បុរសៗណាស់ ដោយម្នាក់ៗបានប្រើប្រាស់វិធីផ្សេងៗដើម្បីទទួលបានស្បែកដូចអ្វីដែលខ្លួនចង់បានដូចជា អ្នកខ្លះប្រើឡេលាបស្បែកឱ្យស និងចាក់វិតាមីនជាដើមដើម្បីទទួលបានឱកាសការងារច្រើន។

 


 ខុសប្លែកអ្វីលំដាប់រង Miss Grand Cambodia រូបនេះ ដែលជាស្រីស្អាត និងមានឈ្មោះល្បីល្បាញមួយរូបដែរនោះ បែរជាសប្បាយចិត្តនិងសប្បុរខ្មៅស្រអែមរបស់ខ្លួនទៅវិញ ដោយនាងបានទៅគេងសំដិលអាំងថ្ងៃនៅក្រៅពន្លឺព្រះអាទិត្យនៅសមុទ្រក្នុងរដូវក្តៅនេះទៅវិញ ។ 

 

 

ជួបជាមួយបវរកញ្ញា  ដោយផ្ទាល់នៅក្នុងកម្មវិធី Phnom Penh Designer Week កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់យ៉ាងច្បាស់ថា សប្បុរនាងពិតជាប្រែប្រួលខ្លាំងយ៉ាងពិតប្រាកដមែន ដោយគ្មានការលាបប្រេងឬឡេឱ្យស្បែកខ្មៅស្រអែមបែបនេះឡើយ ។ជាមួយនិងក្តីរំភើបនិងរកឃើញនូវអ្វីដែលជាខ្លួនឯងបែបនេះ កញ្ញា កុយ អេណា ក៏ត្រៀមនឹងទទួលការងារថ្មីៗជាច្រើន ជាពិសេសនាងត្រៀមខ្លួនដើម្បីក្លាយទៅជាតារាបង្ហាញម៉ូដអាជីពយ៉ាងពិតប្រាកដម្នាក់ បន្ទាប់ពីប្រលូកក្នុងសិល្បៈអស់ជាច្រើនឆ្នាំ ។

 

 

ថ្វីដ្បិតតែពេលនេះកញ្ញា កុយ អេណា ប្រែសប្បុរទៅជាខ្មៅស្រអែមដូចតារាបរទេស តែទីផ្សារការងាររបស់នាងនៅតែមានជាហូរហែ ទាំងការងារថតផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗ និងការងារធ្វើជា BA ផ្សេងៗ ...។ នាងថារឿងសប្បុរស្បែកមិនមែនជាឧបសគ្គនៅក្នុងការងាររបស់នាងឡើយផ្ទុយទៅវិញ សមត្ថភាពគឺជាកត្តាចំបងដែលធ្វើឱ្យនាងឈានឡើងដល់កម្រិតកំពូល ៕ 


 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025