ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

បាត់មុខ និងផ្អាកសិល្បៈយូរឆ្នាំ ញ៉ែម សុគន្ធ ប្រាប់មូលហេតុធំៗបែបនេះ! 

២២ មេសា ២០២៥ | កម្សាន្ដ

 

កាលពីជាង៦ឆ្នាំមុនលោក ញ៉ែម សុគន្ធ ជាតួឯកប្រុសល្បីឈ្មោះដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាពិសេសពេលដែលលោកថតរឿងជាមួយតារាស្រី ឌុច លីដា ប៉ុន្តែនៅពេលដែលរៀបការមានគ្រួសារលោកបានបោះបង់អាជីពសម្តែងចោលទាំងស្រុង ដោយសារជាប់ភារៈកិច្ចធំសម្រាប់គ្រួសារ ។

 

 

 

តារាសម្តែងរូបនេះ បានលេចមុខខ្លាំងនៅក្នុងភាពយន្តខ្នាតធំៗជាច្រើនរបស់ផលិតកម្មក្នុងនិងក្រៅស្រុកកាលពីជាង១០ឆ្នាំមុន ជាពិសេសក្នុងរឿង « ស្បែកគង់ » ដែលលោកសម្តែងជាមួយតារាស្រីសិចស៊ី ឌុច លីដា នាពេលនោះពិតជាល្បីល្បាញខ្លាំងទាំងក្នុងនិងក្រៅប្រទេស តែក្រោយពីលោកសម្រេចចិត្តរៀបការមានគ្រួសារលោកបានបាត់មុខពីឆាកសម្តែងស្ទើរតែទាំងស្រុង ។

 

 

 

ទោះបីជាផ្អាកពីអាជីពសម្តែងលោក ញ៉ែម សុគន្ធ នៅតែស្រឡាញ់និងចូលចិត្តភាពយន្តខ្មែរ លោកតែងតែចូលរួមទស្សនា និងគាំទ្រភាពយន្តខ្មែរពុំដែលខាន ជាពិសេសតារាសម្តែងជំនាន់ក្រោយមានទេពកោសល្យខ្លាំងមិនធម្មតាទេ​ ។

 

 

បច្ចុប្បន្នលោក ញ៉ែម សុគន្ធ ធ្វើតែការងារជាពិធីករ និងច្រៀងនៅក្នុងកម្មវិធីមង្គលការ ជប់លៀងផ្សេងៗប៉ុណ្ណោះ លោកថាការងារទាំងអស់នេះស្រួលរកប្រាក់ចំណូលជាងការងារសម្តែង ដូចទស្សនិកជនដឹងស្រាប់ហើយថា ការថតរឿងនិមួយៗត្រូវចាយពេលវេលាយូរ និងមិនសូវបានប្រាក់ចំណូលច្រើនឡើយ ៕

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025