ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

ជាប់ដៃការងារធំៗ និងជំនួញផ្ទាល់ខ្លួន ស៊ីន យូប៊ីន ផ្អាកថតភាពយន្តមួយរយៈ !  

១៧ មេសា ២០២៥ | កម្សាន្ដ

ជារៀងរាល់ឆ្នាំតារាសម្តែង ស៊ីន យូប៊ីន តែងតែលេចមុខក្នុងរឿងដុំ និងរឿងភាគរបស់ទូរទស្សន៍ ភិអិនអិន ជាបន្តបន្ទាប់។ ដោយឡែកនៅក្នុងឆ្នាំនេះ នាងបែរប្រកាសសុំសម្រាកថតភាពយន្តសិន ដើម្បីទុកពេលវេលាបំពេញការងារផ្សេងៗ ។ 

 

 

មកទល់ពេលនេះតារាសម្តែងល្បីឈ្មោះខាងលើ នៅពុំទាន់មានស្នាដៃថ្មីក្នុងភាពយន្តណាមួយបង្ហាញទស្សនិកជនដូចជារៀងរាល់ឆ្នាំឡើយ មិនថានៅក្នុងរឿង ដុំ ឬ រឿងភាគ ។

 

 

ភាគច្រើននាងមមាញឹកនៅក្នុងការថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនធំៗទាំងក្នុងនិងក្រៅប្រទេស ជាពិសេសនាងរវល់មើលការងារខុសត្រូវមុខរបររកស៊ីមួយចំនួន ។  កញ្ញា បានឱ្យដឹងថា ឆ្នាំ២០២៥ នាងពុំទាន់មានគម្រោងថតភាពយន្តថ្មីនៅឡើយទេ ។ 

 


កញ្ញា ស៊ីន យូប៊ីន ក៏ត្រៀមនឹងបង្ហាញស្នាដៃធំៗជាមួយនិងការងារថ្មីៗរបស់ខ្លួនជាច្រើន ទាំងការនាំ កម្ពុជា ទៅឆាកអន្តរជាតិដូចជារៀងរាល់ឆ្នាំ ។ នាងក៏បានទទួលស្គាល់ផងដែរថា ក្នុងមួយឆ្នាំៗនាងទទួលបានការងារច្រើនទាំងក្នុងនិងក្រៅប្រទេស សម្រាប់ឆ្នាំ២០២៥នេះ ថ្វីដ្បិតតែនាងសុំសម្រាកពីការងារថតភាពយន្តមួយរយៈ តែនាងក៏មានការងារជាច្រើនដែលត្រៀមនឹងបង្ហាញមហាជនជាបន្តបន្ទាប់ ដោយមិនឱ្យស្ងាត់នោះទេ ។

 

 

សម្រាប់ទស្សនិកជនស្នេហាវិស័យភាពយន្តនៅតែចង់ឃើញស្នាដៃ ស៊ីន យូប៊ីន នៅក្នុងការសម្តែងជាបន្តទៀត ជាក់ស្តែងកន្លងមកស្នាដៃធំៗរបស់នាងជាច្រើនមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស មិនថាភាពយន្តដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ក៏ដូចជារឿងដុំដាក់បញ្ចាំងក្នុងរោងភាពយន្ត ....៕ 

 

 

 

 


អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025