ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ២០២៥

ជាង ២០ឆ្នាំរស់នៅលើទឹកដី អាមេរិក ឆោម និមល មានអ្វីៗក្នុងដៃស្ទើរទាំងអស់ តែមិនអាចធ្វើរឿងមួយនេះបាន…

១៧ មេសា ២០២៥ | កម្សាន្ដ

តារាចម្រៀងល្បីឈ្មោះអ្នកនាង ឆោម និមល បានរៀបការពីការចេញទៅរស់នៅសហរដ្ឋអាមេរិក អស់ពេលជាង២០ឆ្នាំហើយ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះគឺអ្នកនាងមិនអាចមានកូនបាន ។ 

 

 

ធ្លាប់តែឃើញតារាចម្រៀង ឆោម និមល បង្ហាញភាពរីករាយពីចម្ងាយរបស់ខ្លួនក្នុងការរកលុយតាមរយៈតន្រ្តីជាមួយក្រុមតន្រ្តីរបស់ខ្លួននៅលើទឹកដី សហរដ្ឋអាមេរិក។ ប៉ុន្តែនៅពីក្រោយនៃភាពជោគជ័យនោះអ្នកនាងក៏បានរៀបការមានគ្រួសារផងដែរ គ្រាន់តែជាង២០ឆ្នាំនេះអ្នកនាងមិនទាន់មានកូននៅឡើយ ។ 

 

 

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរតារាចម្រៀង ឆោម និមល បានត្រឡប់មកលេងស្រុកកំណើត និងបានចូលរួមនៅក្នុងសង្រ្កាន្តឆ្នាំថ្មីនៅលើទឹកដីខេត្ត សៀមរាប ផងដែរ ។ នាងពិតជារំភើបចិត្តណាស់ដែលមានឱកាសបានមកលេងកម្សាន្តនៅទឹកដីស្រុកកំណើត ។ 

 

 

ទស្សនិកជនភាពច្រើនឃើញតារាចម្រៀង ឆោម និមល ដើរច្រៀងធូរជុំវិញពិភពលោកជាមួយក្រុមតន្រ្តីរបស់ខ្លួនជាមួយនិងបទចម្រៀងភាសាខ្មែរដែលពួកគេនិពន្ធឡើងដោយផ្ទាល់ ។

 

 

អ្នកនាង បានរៀបរាប់ពីជីវិតជាង ២០ ឆ្នាំដែលបានទៅរស់នៅទឹកដី សហរដ្ឋអាមេរិក ថា នាងនៅតែបន្តអាជីពចម្រៀងដូចមុនដដែល ដោយបានបង្កើតក្រុមតន្រ្តី « Dengue Fever Music » ។ ជីវិតនៅស្រុកគេជាង២០ឆ្នាំ អ្នកនាង ឆោម និមល ក៏បានរៀបការមានគ្រួសារនិងគេផងដែរ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយគឺអ្នកនាងមិនអាចមានកូនបន្តវង្សត្រកូលបាន ។ 

 


គួររំលឹកផងដែរថា តារាចម្រៀងវ័យ៤៥ឆ្នាំ ឆោម និមល មានបងប្អូន ៥ នាក់ ដែលសុទ្ធសឹងមានឈ្មោះល្បីក្នុងវិស័យចម្រៀង ដូចជាអ្នកស្រី ឆោម ឆវិន និងលោក ឆោម ប៊ុនយ៉ុង ជាដើម ភាពល្បីល្បាញរបស់ត្រកូលឆោមនាពេលនោះ ធ្វើឱ្យអ្នកក្នុងនិងក្រៅប្រទេសជាច្រើនស្រឡាញ់ពេញចិត្ត ប៉ុន្តែគួរឱ្យស្តាយ នៅពេលដែលកំពុងល្បីឈ្មោះ ពួកគេម្នាក់ៗកាន់តែឃ្លាតឆ្ងាយពីសិល្បៈ មានតែ ឆោម និមល ប៉ុណ្ណោះដែលអាចរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យល្បីដូចដើមតាមរយៈការធ្វើតន្រ្តីធូរជុំវិញពិភពលោក ៕ 


 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025