ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

រញ្ជួយដីកម្លាំង៦,២រ៉ិចទ័រវាយប្រហារប្រទេសទួគីរបួសមនុស្សច្រើនជាង១០០នាក់

 

 

រញ្ជួយដីកម្លាំងខ្លាំង៦,២រ៉ិចទ័រ បានវាយប្រហារទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃពុធ(២៣មេសា)។ យោងទីភ្នាក់ងារគ្រោះមហន្តរាយធម្មជាតិប្រទេសទួគី។ នេះជាករណីរញ្ជួយដីខ្លាំងបំផុតមួយក្នុងចំណោមរញ្ជួយដីកម្លាំងខ្លាំងដែលបានរញ្ជួយដល់ទីក្រុងមានប្រជាជន១៦លាននាក់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

 

មនុស្សម្នានាំគ្នា ជម្លៀសចេញពីអាគារ ខណៈរញ្ជួយដីរញ្ជួយដល់ទីក្រុងអ៊ីស្តង់ប៊ុល និងនាំការភ័យខ្លាចដល់ប្រជាជនក្នុងទីក្រុងនេះ។ 

 

រញ្ជួយដីកើតឡើងនៅវេលាម៉ោង១២និង៤៩នាទី(ម៉ោងក្នុងតំបន់) នៅតំបន់Silivri ប្រហែល៨០គីឡូម៉ែត្រ ភាគខាងលិច​ទីក្រុងអ៊ីស្តង់ប៊ុល។ រញ្ជួយដីស្ថិតនៅជម្រៅ៦,៩២គីឡូម៉ែត្រ។ 

 

សារព័ត៌មានអង់គ្លេសBBC ដកស្រង់ប្រភពពីការិយាល័យរដ្ឋាភិបាលទីក្រុងអ៊ីស្តង់ប៊ុល បានផ្សាយឱ្យដឹងថា មនុស្សច្រើនជាង១៥១នាក់រងរបួស ក្រោយលោតពីទីខ្ពស់ដោយសារការភ័យបារម្ភពីរញ្ជួយដី។

 

យ៉ាងណាក៏ដោយមិនមានការរាយការណ៍ពីមនុស្សស្លាប់ និងអាគារបាក់រលំនោះឡើយ។ 

 

ហេដ្ឋារចនាសម្ព័ន្ធថាមពល ឧស្ម័ន ទឹកស្អាត និងទឹកសម្អុយ មិនទទួលរងការខូចខាតទេ។  ជាមួយគ្នា អាជ្ញាធរប្រទេសទួគី បានព្រមានប្រជាជនមិនឱ្យចូលទៅក្នុងអាគារជាច្រើនដែលរងការខូចខាត។ 
 

រញ្ជួយដីនៅខែកុម្ភៈឆ្នាំ២០២៣​ កម្លាំង៧,៨រ៉ិចទ័រ វាយប្រហារតំបន់អាគ្នេយ៍ប្រទេសទួគីជិតនិងព្រំដែនប្រទេសស៊ីរីសម្លាប់មនុស្សរាប់ពាន់នាក់ និងរបួសជាច្រើននាក់។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025