ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥

បាតុករ​អ៊ីស្រាអែល​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​ក្នុង​ពេល​ដើរ​ក្បួន​ប្រឆាំង​នឹង​រដ្ឋាភិបាល

 

 

បាតុករអ៊ីស្រាអ៊ែលជាច្រើននាក់ បានធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុងតេលអាវី នៅថ្ងៃច័ន្ទ(២១មេសា)ពេលល្ងាច ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu។ ក្រុមបាតុករបានអំពាវនាវឱ្យលោកBenjamin Netanyahuលាលែងចេញពីតំណែង។

 

បាតុករមួយចំនួនត្រូវប៉ូលីសប្រើកម្លាំងដោយបង្ខំបង្ក្រាបបាតុករទាំងអស់នោះ នៅពេលពួកគេព្យាយាមចង់ដណ្តើមកាន់កាប់ផ្លូវមួយនៅកណ្តាលទីក្រុង។

 

សមាជិកគ្រួសារចំណាប់ខ្មាំង និងបាតុករប្រចាំសប្តាហ៍​ បានអំពាវនាវឱ្យរដ្ឋាភិបាលស្តាំនិយមរបស់លោកNetanyahuមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស់ ដើម្បីរំដោះចំណាប់ខ្មាំង បើទោះជាមានការតម្រូវជាច្រើនឱ្យអ៊ីស្រាអ៊ែលដកទ័ពចេញពីតំបន់ហ្គាហ្សាទាំងស្រុងនិងបញ្ឈប់ការវាយប្រហារក៏ដោយ។ 

 

សង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង ក្រោយក្រុមហាម៉ាស់បានឆ្លងព្រំដែនចូលវាយប្រហារប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃ៧តុលា សម្លាប់មនុស្ស១២០០នាក់ និងចាប់មនុស្ស២៤០នាក់ជាចំណាប់ខ្មាំង ដែលមានខ្លះត្រូវបានដោះលែងអំឡុងពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលខ្លី។

 

សង្គ្រាម បានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាវាលសំណល់បែកបាក់ ធ្វើឱ្យមនុស្សជាច្រើនជួបបញ្ហាអត់ឃ្លាន និងគ្មានទីជម្រក ហើយសម្លាប់ពលរដ្ឋនៅតំបន់ហ្គាហ្សារាប់ម៉ីននាក់។ យោងក្រសួងសុខាភិបាលប៉ាលេស្ទីន។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025