ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trumpបាននិយាយថា ទឹកដីហ្គ្រីនលេន(Greenland) គឺសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាពអន្តរជាតិ អំឡុងពេលសន្និសីទសារព័ត៌មាននៅការិយាល័យពងក្រពើ នៅថ្ងៃព្រហស្បតិ៍(២៤មេសា)។
លោក Trump បានលើកឡើងនូវការអត្ថាធិប្បាយខាងលើនេះ ក្រោយពីជំនួបជាមួយលោក Jonas Gahr Stoere នាយករដ្ឋមន្ត្រីប្រទេសន័រវេស។
ទឹកដីហ្គ្រីនលេន គឺសម្បូរទៅដោយវត្ថុធាតុដើម រួមទាំងសារធាតុរ៉ែដែលមានសារៈសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយលោកប្រធានាធិបតីអាមេរិក Trump បាននិយាយថា សហរដ្ឋអាមេរិក ត្រូវការគ្រប់គ្រងទឹកដីដែលជាទីតាំងយុទ្ធសាស្ត្រមួយនេះសម្រាប់មូលហេតុសន្តិសុខជាតិនិងអន្តរជាតិ។
មេដឹកនាំនៃប្រទេសដាណឺម៉ាក និងហ្គ្រីនលេន បាននិយាយថា មានតែប្រជាជនហ្គ្រីនលេនប៉ុណ្ណោះអាចសម្រេចទៅលើអនាគតទឹកដី។
មហាក្សត្រដាណឺម៉ាក King Frederik នឹងបំពេញទស្សនកិច្ចនៅប្រទេសហ្គ្រីនលេន នៅសប្តាហ៍ក្រោយ។ យោងបរមរាជវាំងដាណឺម៉ាកនៅថ្ងៃពុធ(២៣មេសា) ជាការបង្ហាញសាមគ្គីភាពជាមួយទឹកដីពាក់កណ្តាលស្វ័យប្រវត្តិប្រទេសដាណឺម៉ាកមួយនេះ។
ប្រែសម្រួល៖ណាវ័ន្ត