ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥
ក្រុមការងារ១ក្រុមមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានចែកចាយជំនួយទៅឱ្យប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ (៣មេសា) ក្រោយកើតមានគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្លាំងខ្លាំង៧,៧រ៉ិចទ័រ វាយប្រហារលើប្រទេសតំបន់អាស៊ានមួយនេះកាលពីសប្តាហ៍មុន។
រូបភាពវីដេអូផ្តល់ដោយទីភ្នាក់ងារJICA បានបង្ហាញពីក្រុមការងារយកប្រអប់ និងធុង ចេញពីរថយន្តដឹកទំនិញចំនួន២គ្រឿងនៅទីក្រុង Mandalay ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសមីយ៉ាន់ម៉ា។
ក្រុមការងារទីភ្នាក់ងារJICA បានបញ្ជូនក្រុមការងារទៅប្រទេសមីយ៉ាន់ម៉ា រួមមានបុគ្គលិកនិងពេទ្យ។ យោងក្រសួងការបរទេសជប៉ុនលើកឡើងក្នុងសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុន។
តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃ២៨មីនា បានកើនឡើងលើស៣១០០នាក់ និងច្រើនជាង៤៥០០នាក់ រងរបួសហើយច្រើនជាង២០០នាក់បាត់ខ្លួន។ យោងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
ប្រែសម្រួល៖ណាវ័ន្ត