ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥

 Jazzy Chewter ធ្វើឱ្យអ្នកគាំទ្រ កម្ពុជា ភ្ញាក់ផ្អើលខ្លាំងក្រោយបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ដ៏ធំនេះ!

២៤ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

ទើបតែបង្ហាញខ្លួនលើទឹកដីកម្ពុជាស្ងាត់ៗក្នុងរាត្រី Gala Dinner ដ៏ទំនើបរបស់ Truslen ស្រាប់តែពេលនេះជយលាភី 1st Runner Up MUT 2023 កញ្ញា Jazzy Chewter បង្ហើបថា ចង់ត្រឡប់មកកម្ពុជាម្តងទៀត ដើម្បីមានឱកាសជួបជុំហ្វេនៗបានយូរជាងនេះ។

 

 

តារាចម្រៀង តារាបង្ហាញម៉ូដ តារាសម្តែង និងជារាជនីសម្រស់ល្បីឈ្មោះរបស់ថៃ កញ្ញា Kirana Jasmine Chewter ហៅ Jazzy Chewter បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រកម្ពុជា។

 

 

ក្នុងឈុតរ៉ូបពណ៌ខ្មៅដ៏ស្រស់ស្អាតបង្ហាញរូបរាងដងខ្លួនតូចច្រឡឹងបែប elegant ក្នុងរាត្រី Gala Dinner ដ៏ទំនើប កញ្ញា Jazzy បានបង្ហាញអារម្មណ៍រំភើបរីករាយដែលនាងមានឱកាសត្រឡប់មកកម្ពុជាម្តងទៀត និងមានឱកាសបានជួបជុំហ្វេនៗដែលស្រលាញ់គាំទ្រនាង ជាពិសេសគឺគ្រួសារកាហ្វេ Truslen ដែលជាអ្នកតំណាងផលិតផលច្រើនឆ្នាំមកហើយ។

 

 

រាជនីសម្រស់ Jazzy Chewter ថា នាងស្រលាញ់ចូលចិត្តប្រទេសកម្ពុជាខ្លាំងណាស់ ហើយនាងសង្ឃឹមថា អាចនឹងមានកិច្ចសហការ ជាបន្តបន្ទាប់ ដើម្បីនាងអាចមានឱកាសត្រឡប់មកកម្ពុជាម្តងទៀតជាមួយព្រឹត្តិការណ៍ធំ ហើយគួរឱ្យរំភើបខ្លាំងជាងនេះទៅទៀត។ស្របជាមួយគ្នានោះផងដែរ លោកស្រីអគ្គនាយិកា ឡុង ម៉េងហៀង និងលោកអគ្គនាយក ប៊ិន រស្មី បានសម្តែងក្ដីរីករាយ រំភើប ដែលបានរៀបចំកម្មវីធីនេះឡើង ហើយយប់នេះមិនគ្រាន់តែជាការអបអរសាទរសមិទ្ធផលអតីតកាល របស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការត្រៀមខ្លួនបង្កើតសមិទ្ធផលថ្មីៗជាច្រើនទៀត ទៅថ្ងៃអនាគតដូចគ្នាផងដែរ។ 

 

 

លោកស្រីអគ្គនាយិកា ឡុង ម៉េងហៀង ពិតជារីករាយជាមួយវត្តមានកញ្ញា Jazzy មកកាន់ទឹកដីកម្ពុជាយើង ថែមទាំងបង្ហើបថា យើងអាចនឹងមានព្រឹត្តិការណ៍ធំជាងនេះទៀត ដើម្បីឱ្យអ្នកគាំទ្រកម្ពុជាអាចជួបជាមួយបវរកញ្ញា Jazzy Chewter ម្តងទៀត ក្រោមការសហការរបស់កាហ្វេសុខភាព Truslen។សូមជម្រាបឱ្យដឹងផងដែរថា នេះមិនមែនជាលើកដំបូងដែលតារាចម្រៀង Jazzy ធ្វើដំណើរមកកាន់ទឹកដីព្រះរាជាណាចក្រកម្ពុជាឡើយ ដោយនាងធ្លាប់មកប្រឡង SCT កាលពីនាងអាយុប្រហែល ១៨ឆ្នាំ។

 

 

ដូច្នេះ នាងពិតជាសប្បាយចិត្តដែលមានឱកាសត្រឡប់មកកម្ពុជាម្តងទៀត និងបានជួបជាមួយហ្វេនៗអ្នកគាំទ្រ ជាពិសេសអ្នកគាំទ្រនាងអំឡុងពេលនាងប្រកួត MUT 2023 ថែមទាំងឈ្នះ 1st Runner Up MUT 2023។Jazzy សង្ឃឹមយ៉ាងមុតមាំថា នឹងអាចមានឱកាសត្រឡប់មកកម្ពុជាម្តងទៀតឆាប់ៗជាមួយព្រឹត្តិការណ៍ធំសម្បើម ឬអាចមានជាការប្រគុំតន្ត្រីរឹតតែល្អ ដោយនាងអាចរាំច្រៀងលេងកម្សាន្តជាមួយអ្នកគាំទ្រគ្រប់ៗគ្នា។

 

 

តារាចម្រៀង តារាបង្ហាញម៉ូដ តារាសម្តែងល្បីឈ្មោះរូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រកម្ពុជា ដោយស្ងាត់ៗបវរកញ្ញាល្បីឈ្មោះរូបនេះស្រាប់តែបង្ហាញខ្លួនក្នុងកម្មវិធីខួបគម្រប់ ៦ឆ្នាំ របស់កាហ្វេសុខភាព M.S និង Truslen ដែលរៀបចំឡើងដោយក្រុមហ៊ុន ម៉េង រស្មី ខសមេធីក ខូអិលធីឌី កាលពីរាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីតាំង ដឹ ព្រេមៀ ផាលេស៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025