ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥

អ៊ីស្រាអ៊ែលទទួលបានគ្រាប់បែកMK-84ជាច្រើនគ្រាប់ពីអាមេរិកក្រោមរដ្ឋបាលលោកDonald Trump

១៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 


អ៊ីស្រាអ៊ែល បានទទួលគ្រាប់បែកធុនធ្ងន់MK-84ជាច្រើនគ្រាប់ពីសហរដ្ឋអាមេរិក បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកDonald Trump លុបចោលការហាមឃាត់លើគ្រាប់បែកប្រភេទនេះ របស់រដ្ឋបាលមុនក្រោមអណត្តិលោកប្រធានាធិបតីអាមេរិកJoe Biden។ យោងក្រសួងការពារជាតិអ៊ីស្រាអ៊ែលឱ្យដឹងនៅថ្ងៃអាទិត្យ(១៦កុម្ភៈ)។ 

 

យោងរបាយការណ៍ក្រសួងការពារជាតិ, គ្រាប់បែកបានដឹកទៅដល់កំពង់ផែAshdod របស់ប្រទេសអ៊ីស្រាអ៊ែលនៅយប់ថ្ងៃអាទិត្យ(១៦កុម្ភៈ)។ 

 

គ្រាប់បែក MK-84 ជាប្រភេទគ្រាប់បែកដែលមានទម្ងន់២០០០ផោន(ឬស្មើនិង៩០៧គីឡូក្រាម)។ គ្រាប់បែកប្រភេទនេះ រដ្ឋបាលរបស់លោកBiden  បានបដិសេធនាំចេញទៅអ៊ីស្រាអ៊ែល ដោយបារម្ភពីឥទ្ធិពលរបស់គ្រាប់បែក ទៅលើតំបន់ជាច្រើនដែលជាប្រជាជនរស់នៅច្រើនក្នុងតំបន់ហ្គាហ្សា។ 

 

រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden បានហាមឃាត់ការដឹកជញ្ជូនគ្រាប់បែកMK-84 ទៅប្រទេសអ៊ីស្រាអ៊ែល។  ការហាមឃាត់នេះ ត្រូវបានលោកប្រធានាធិបតីអាមេរិកTrump លុបចោលកាលពីខែមុន។ 
 

គ្រាប់បែកធុនធ្ងន់MK-84 ចំនួន១៨០០គ្រាប់ ត្រូវបានដឹកទៅដល់កំពង់ផែហើយដឹកតាមរថយន្តទៅមូលដ្ឋានទ័ពអាកាសអ៊ីស្រាអ៊ែល។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025