ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥
នាវាឆ្មាំល្បាតឆ្នេរប្រទេសអេស្បាញ បានជួយសង្គ្រោះ ក្រុមជនចំណាកស្រុកចំនួន៦៤នាក់នៅថ្ងៃសុក្រ(១៤កុម្ភៈ)ជិតឆ្នេរកោះCanary Islands ហើយបានបញ្ជូនពួកគេទៅកំពង់ផែ Arguineguin នៅកោះGran Canaria។
កាកបាទក្រហមឱ្យដឹងថា ទូកឈើដែលដឹកជនចំណាកស្រុកគ្មានកំលាំងហេវហត់និងខ្លះរងរបួស ត្រូវបានកងកម្លាំងមានសមត្ថកិច្ចប្រទះឃើញ នៅចម្ងាយ៦ម៉ាយភាគខាងត្បូងGran Canaria។
កោះចំនួន៧របស់ប្រទេសអេស្ប៉ាញ កំពុងជួបបញ្ហាកំណើនជនចំណាកស្រុកឆ្លងដែនខុសសច្បាប់ដែលភាគច្រើនមកពីប្រទេសម៉ាលី, សេណេហ្គាល់ និងម៉ារ៉ុក។
ទិន្នន័យថ្មីចុងក្រោយបំផុតរបស់ក្រសួងមហាផ្ទៃប្រទេសអេស្ប៉ាញ, បង្ហាញថា នៅឆ្នាំ២០២៥ ជនចំណាកស្រុកយ៉ាងតិច៣២២៣នាក់ ធ្វើដំណើរទៅកោះCanary Islands។
ប្រែសម្រួល៖ណាវ័ន្ត