ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

ទីផ្សារភាពយន្ត ចិន រកចំណូលបានខ្ពស់បំបែកកំណត់ត្រាក្នុងរដូវចូលឆ្នាំ

០៤ កុម្ភៈ ២០២៥ | កម្សាន្ដ

 

គិតត្រឹមថ្ងៃអង្គារ ចំនួនអ្នកទស្សនាភាពយន្តនៅក្នុងប្រទេសចិនកំលុងពេលឈប់សម្រាកចូលឆ្នាំចិនមានចំនួនលើសពី ១៦៨ លាននាក់ ជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់វិស័យភាពយន្តនៃប្រទេសនេះ។

 


ទិន្នន័យផ្លូវការបង្ហាញថា ប្រាក់ចំណូលភាពយន្តឬ Box Office របស់ប្រទេសចិនសម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន បានឈានដល់កំណត់ត្រា ៨៥០០ លានយន់ ស្មើនឹងប្រហែល ១១៧០ លានដុល្លារអាមេរិក ដែលខ្ពស់ជាងឆ្នាំ២០២៤ និងជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់រដូវកាលចូលឆ្នាំចិន។

 

 

ទន្ទឹមនោះដែរ ប្រាក់ចំណូលពីការលក់សំបុត្ររបស់ប្រទេសចិនក្នុងឆ្នាំ២០២៥ បានកើនដល់លើស ១០ ពាន់លានយន់ ដែលវ៉ាដាច់ប្រាក់ចំណូលសរុបរបស់ទីផ្សារកុននៅសហរដ្ឋអាមេរិក និងខ្ពស់ជាងគេទាំងអស់លើពិភពលោក។

 

 

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តដែលឈរនៅលើកំពូលតារាងឆ្នាំនេះគឺសុទ្ធសឹងជាភាពយន្តផលិតក្នុងស្រុកទាំងអស់ ដោយចំណាត់ថ្នាក់លេខ១គឺភាពយន្តគំនូរជីវចល “Ne Zha 2” (ណាចា វគ្គ២) ចំណាត់ថ្នាក់លេខ២ គឺភាពយន្តកំប្លែង “Detective Chinatown 1900” និងចំណាត់ថ្នាក់លេខ៣ គឺភាពយន្តបុរាណ "Creation of the Gods II: Demon Force"។

 

 

ជារៀងរាល់ឆ្នាំ ពេលវេលាឈប់សម្រាកបុណ្យចូលឆ្នាំចិន គឺជារដូវកាលដែលទីផ្សារភាពយន្តចិនអាចរកចំណូលបានច្រើនបំផុត ខណៈមានការប្រកួតប្រជែងដ៏ខ្លាំងក្លាក្នុងចំណោមភាពយន្តធំៗជាច្រើនដែលចេញបញ្ចាំងដំណាលៗគ្នា។ នៅឆ្នាំនេះ ការឈប់សម្រាកបុណ្យចូលឆ្នាំចិនមានរយៈពេល ៨ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ៤ ខែកុម្ភៈ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025